អង្គការ WHO បញ្ជាក់ករណីមនុស្សស្លាប់ដំបូងនៃជំងឺផ្ដាសាយបក្សី H5N2 នៅម៉ិកស៊ិក

2024/06/06 08:34:58 pm        67

អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធ (០៥ មិថុនា) ថា មនុស្សម្នាក់បានស្លាប់ដោយសារជំងឺផ្តាសាយបក្សីនៅក្នុងប្រទេសម៉ិកស៊ិក ក្នុងករណីដែលបានបញ្ជាក់ជាលើកដំបូងនៃមនុស្សឆ្លងមេរោគ H5N2 ។

WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសវ័យ ៥៩ ឆ្នាំនោះ បានស្លាប់នៅថ្ងៃទី២៤ ខែមេសា បន្ទាប់ពីកើតមានអាការៈគ្រុនក្តៅ ថប់ដង្ហើម រាគ និងចង្អោរ ហើយមិនមានប្រវត្តិប៉ះពាល់ជាមួយបសុបក្សី ឬសត្វផ្សេងទៀតទេ ប៉ុន្តែអ្នកស្លាប់មាន «លក្ខខណ្ឌជំងឺមូលដ្ឋានជាច្រើន»។

សេចក្តីថ្លែងការណ៍បាននិយាយថា អ្នកស្លាប់ដែលជាអ្នកស្រុកនៃរដ្ឋម៉ិកស៊ិក (the State of Mexico) រូបនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅរដ្ឋធានី ម៉ិកស៊ិកូស៊ីធី ហើយបានស្លាប់នៅថ្ងៃដដែលនោះ។ អង្គការ WHO បានបន្ថែមថា នេះគឺជា «ករណីស្លាប់ដំបូងរបស់មនុស្ស ដែលត្រូវបានបញ្ជាក់ដោយមន្ទីរពិសោធន៍ជាមួយនឹងមេរោគផ្តាសាយប្រភេទ A (H5N2) ដែលបានរាយការណ៍ទូទាំងពិភពលោក»។

លោកវេជ្ជបណ្ឌិត ចន ប្រោនស្ទេន (John Brownstein) ដែលជាអ្នកជំនាញខាងរោគរាតត្បាតនៅមន្ទីរពេទ្យកុមារបូស្តុន (Boston) សហរដ្ឋអាមេរិក បាននិយាយថា «ខណៈពេលដែលទាំងមេរោគ H5N2 និង H5N1 ស្ថិតក្នុងក្រុមនៃមេរោគគ្រុនផ្តាសាយ A ដូចគ្នានោះ មេរោគ H5N1 ត្រូវបានគេដឹងថាឆ្លងទៅមនុស្សអស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែនេះគឺជាករណីដំបូងគេបង្អស់ដែលមិនធ្លាប់មាននៃមេរោគ H5N2 លើមនុស្ស»៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        171
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        158
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm