នគរបាលព្រំដែន បានឃុំខ្លួនជនអន្តោប្រវេសន៍រាប់សិបនាក់ ដែលប៉ុនប៉ងឆ្លងកាត់ព្រំដែន កាលពីថ្ងៃពុធ ជាថ្ងៃដំបូងនៃបម្រាមសិទ្ធិជ្រកកោនថ្មីរបស់លោក Biden ដែលរារាំងជនអន្តោប្រវេសន៍ មិនឲ្យទាមទារសិទ្ធិជ្រកកោន នៅព្រំដែនអាមេរិក-ម៉ិកស៊ិក រហូតដល់មានកាថយចុះចំនួនអ្នកឆ្លងកាត់។

បម្រាមសិទ្ធិជ្រកកោនថ្មីនេះ អនុញ្ញាតឱ្យអាជ្ញាធរ និរទេស ឬបញ្ជូនត្រឡប់ទៅកាន់ប្រទេសម៉ិកស៊ិកវិញភ្លាមៗ ចំពោះអ្នកដែលឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក ដោយខុសច្បាប់ និងគ្មានឱកាសទាមទារសិទ្ធិជ្រកកោនឡើយ។
ទោះយ៉ាងណា បម្រាមនេះបានចូលជាធរមាន នៅពេលដែលការចាប់ខ្លួនជនអន្តោប្រវេសន៍មានចំនួនលើសពី ២.៥០០នាក់ក្នុងមួយថ្ងៃ សម្រាប់រយៈពេលមួយសប្តាហ៍។

ការចាប់ខ្លួននៅតាមព្រំដែនជាមធ្យម ៤.៣០០នាក់ក្នុងមួយថ្ងៃកាលពីខែមេសា ជាស្ថិតិចុងក្រោយបំផុត ដែលមានជាសាធារណៈ។
មន្ត្រី សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ការចាប់ខ្លួននៅតែមានកម្រិតខ្ពស់ សម្រាប់ការរឹតត្បិត ដែលចូលជាធរមានភ្លាមៗ។
ការរឹតត្បិត នឹងនៅដដែលរហូតដល់ការចាប់ខ្លួន ធ្លាក់ចុះក្រោមកម្រិតជាមធ្យម ១.៥០០នាក់ ក្នុងមួយថ្ងៃសម្រាប់រយៈពេលបីសប្តាហ៍។
ពេលវេលាឆ្លងកាត់ចុងក្រោយ បានធ្លាក់ចុះដល់កម្រិតតួលេខនេះ គឺនៅដើមខែដំបូងនៃជំងឺរាតត្បាត COVID-19 ក្នុងខែកក្កដា ឆ្នាំ២០២០ នៅពេលដែលការធ្វើដំណើរសកល មានកម្រិតទាបជាប្រវត្តិសាស្ត្រ។