គ្រីកឃីត៖ ក្រុមប្រឹក្សាកីឡាគ្រីកឃីតអន្តរជាតិហៅកាត់ថា ICC កំពុងចរចាស្នើសុំដាក់បញ្ចូលកីឡាគ្រីកឃីត ឱ្យមាននៅក្នុងព្រឹត្តិការណ៍អូឡាំពិកចាប់ពីឆ្នាំ២០២៨ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។

ICC បានបញ្ជាក់ថា នេះគឺជាគោលដៅរបស់ ICC ធ្វើយ៉ាងណាឱ្យមានកីឡាគ្រីកឃីតនេះនៅអូឡាំពិកឱ្យបានចាប់ពីឆ្នាំ២០២៨ ខាងមុខ។ ប្រសិនបើការស្នើសុំនេះជោគជ័យ នឹងបញ្ចប់ការទន្ទឹងការរង់ចាំរយៈពេល ១២៨ឆ្នាំ បន្ទាប់ពីធ្លាប់មានចុងក្រោយបំផុតតាំងពីឆ្នាំ១៩០០ នៅទីក្រុងប៉ារីសប្រទេសបារាំង។ គ្រីកឃីតក៏នឹងមាននៅក្នុងព្រឹត្តិការណ៍កីឡា Commonwealth Games នៅទីក្រុង Birmingham ចក្រភពអង់គ្លេសឆ្នាំក្រោយ តែជាការប្រកួតផ្នែកនារីប៉ុណ្ណោះ៕
អត្ថបទ៖នាង សុភាវុធ