លោក Park Choong-kwon ធ្លាប់ជាសមាជិកនៃអង្គភាពសម្រាំងកូរ៉េខាងជើង ដែលបានអភិវឌ្ឍន៍មីស៊ីលរយៈចម្ងាយឆ្ងាយ។ ឥឡូវនេះ ក្នុងនាមជាសមាជិកសភានៅប្រទេសកូរ៉េខាងត្បូង លោកកំពុងបង្ហាញពីការព្រួយបារម្ភជុំវិញអាវុធរបស់លោក គីម ជុងអ៊ុន។

ក្នុងនាមជាយុវជនម្នាក់នៅប្រទេសកូរ៉េខាងជើង លោក Park ត្រូវបានដកចេញពីថ្នាក់រៀនធម្មតារបស់ខ្លួន ហើយត្រូវបានបញ្ជូនទៅសាលាសម្រាប់ក្មេងៗដែលមានទេពកោសល្យ ជាទីដែលលោកបានរីកចម្រើនយ៉ាងឆាប់រហ័ស ឈានទៅសិក្សានៅសាកលវិទ្យាល័យការពារជាតិរបស់ប្រទេសនេះ។
ប៉ុន្តែលោកមិនចូលចិត្តវិន័យយោធា ហើយមិនសប្បាយចិត្តចំពោះអំពើពុករលួយកម្រិតខ្ពស់ នៅទីបំផុតលោកបានសម្រេចចិត្តរត់ចោលប្រទេសទៅប្រទេសកូរ៉េខាងត្បូង ជាទីដែលបុរសវ័យ ៣៨ឆ្នាំរូបនេះ បានស្បថចូលកាន់តំណែងជាសមាជិកសភា កាលពីខែមុន។
ដោយត្រូវបានបង្កើតឡើង ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ សាកលវិទ្យាល័យរបស់លោកស្រី Park គឺជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីអាវុធហាមឃាត់របស់កូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ ដោយវាត្រូវការខួរក្បាលសំខាន់ៗរបស់ប្រទេស ហើយប្រើប្រាស់វា ដើម្បីបន្តដំណើរស្វែងរករបស់លោក គីម ជុងអ៊ុន សម្រាប់មី ស៊ីល ផ្កាយរណប និងក្បាលគ្រាប់នុយក្លេអ៊ែរ ដែលធំជាងមុន និងប្រសើរជាងមុន។
លោក Park ដែលបានសិក្សានៅទីនោះពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៧ បាននិយាយថា សាកលវិទ្យា ល័យ «ត្រូវបានបង្កើតឡើងជាមួយនឹងគោលដៅចម្បងគឺការផលិតមីស៊ីលបាលិស្ទិកអន្តរទ្វីប»។
លោកបាននិយាយថា ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន ដែលបានចូលកាន់តំណែងពីឪពុករបស់ខ្លួន ក្នុងឆ្នាំ ២០១១ សាកលវិទ្យាល័យនេះ ត្រូវបានពង្រីក ជាមួយនឹងនាយកដ្ឋានថ្មីសម្រាប់ប្រព័ន្ធអាវុធល្បឿនលឿនជាងសំឡេង ផ្កាយរណប និងនុយក្លេអ៊ែរ ហើយល្បឿននៃការអភិវឌ្ឍអាវុធដែលទំនើបជាងមុន ដែលអ្នកខាងក្រៅជាច្រើន បានដឹង។
