កូរ៉េបន្តគាំទ្ររៀបចំប្រព័ន្ធគ្រប់គ្រងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ឲ្យមាននវានុវត្តន៍នៅកម្ពុជា

2024/06/06 09:46:06 pm        112

ភ្នំពេញ ៖ រដ្ឋាភិបាលកូរ៉េ បង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ជួយគាំទ្រដល់ការរៀបចំប្រព័ន្ធគ្រប់គ្រងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៅកម្ពុជា ដើម្បី លើកកម្ពស់ដល់សកម្មភាពនៃការស្រាវជ្រាវ និងការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ ។ 

​លោក ដុង អ៊ុនប៉ាក់ (Dong Un Park) អ្នកស្រាវជ្រាវវិទ្យាស្ថានគោលនយោបាយ វិទ្យាសាស្រ្ត បច្ចេកវិទ្យា នៃសាធារណៈ កូរ៉េ លើកឡើងនៅក្នុងសិក្ខាសាលានៃការរៀបចំប្រព័ន្ធគ្រប់គ្រងព័ត៌មាន វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាទ្វេភាគីអាស៊ាន-កូរ៉េ នៅថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២៤ នេះថា ជុំវិញវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានេះ កូរ៉េបានសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាំងពីឆ្នាំ២០១៨កន្លងមក ដោយកិច្ចសហប្រតិបត្តិការនេះ គឺដើម្បីលើកកម្ពស់ប្រព័ន្ធនវានុវត្តន៍ ក៏ដូចជាការស្រាវជ្រាវ។ ដោយសិក្ខាសាលានេះផងដែរ មានសារៈសំខាន់ណាស់ ដើម្បីស្វែងយល់បន្ថែមអំពីតម្រូវការរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីការប្រមូលនូវមតិយោបល់ សម្រាប់ជាធាតុចូលបន្ថែមទៀត ពីក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជា សាកលវិទ្យាល័យ អ្នកស្រាវជ្រាវ និងការអភិវឌ្ឍន៍ ដើម្បីជំរុញអភិវឌ្ឍន៍បន្ថែមឲ្យចំគោលដៅ។

លោក ដុង អ៊ុនប៉ាក់ បន្តថា ជាក់ស្តែងនាពេលកន្លងមកនេះ ស្ថាប័នទាំងពីរបានកសាង និងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី នៃវិទ្យា សាស្រ្ត និងនវានុវត្តន៍ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាពិតជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកតម្កើងវិស័យនេះផងដែរ, ហើយ សម្រាប់បញ្ហានេះ រដ្ឋាភិបាលកូរ៉េក៏មានសុឆន្ទៈខ្ពស់ ក្នុងការជួយគាំទ្រ សម្រាប់ប្រទេសអភិវឌ្ឍ ជាពិសេសប្រទេសកម្ពុជា ដែលកំពុង នៅក្នុងដៃគូសហការ។

ឯកឧត្តម ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការអាស៊ាន COSTI លើកឡើងផងដែរថា ជុំវិញបញ្ហាវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានេះ យើងបានកំពុងសិក្សាជាមួយដៃគូ កូរ៉េបន្ថែម គឺចង់ដឹងអំពីមូលដ្ឋានហេដ្ឋរចនាសម្ព័ន្ធ ហើយភាគីទាំងពីរនឹងធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីរៀបចំចេញជាប្រព័ន្ធរឹង និងទន់។ ប្រសិនយើងមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រ វានឹងរុញទស្សនៈវិស័យរបៀបបវារៈស្រាវជ្រាវជាតិសម្រាប់កម្ពុជា។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ២០២៤ ខាងមុខនេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន ផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យានិងនវានុវត្តន៍លើកទី២០ នៅទីក្រុងសៀមរាប ដែលវេទិកាទាំងនេះមានសារៈសំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងតំបន់ ហើយក្នុងនាមជាប្រធានប្តូរវេនកម្ពុជា ប្តេជ្ញាជំរុញការបង្កើនសមត្ថភាពផ្នែកវិទ្យាសាស្ត្ររបស់អាស៊ាន និងលើកកម្ពស់នវានុវត្តន៍ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm