ព្យុះកួចបានបោកបក់សហរដ្ឋអាមេរិក ដោយសម្លាប់ក្មេងទើបចេះដើរម្នាក់ នៅរដ្ឋ Michigan និងរបួស ៥នាក់ នៅរដ្ឋ Maryland

2024/06/06 10:52:20 pm        169

ព្យុះកួចបានបណ្ដាលឲ្យក្មេងប្រុសអាយុ ២ខួបម្នាក់ស្លាប់ និងម្តាយរបស់ក្មេងនោះរងរបួស កាលពីថ្ងៃពុធ (ទី៥ ខែមិថុនា) នៅពេលដែលដើមឈើមួយដើមបានរលំសង្កត់លើផ្ទះរបស់ពួកគេ នៅឯជាយក្រុង Detroit សហរដ្ឋអាមេរិក ខណៈដែលបុគ្គលិកសង្គ្រោះបន្ទាន់ ក្នុងរដ្ឋ Maryland កំពុងឆ្លើយតបទៅនឹងសេចក្តីរាយការណ៍អំពីការដួលរលំសំណង់អាគារ ដោយមនុស្សមានជាប់នៅខាងក្នុង បន្ទាប់ពីមានខ្យល់ព្យុះកួចនៅទីនោះ។

តាមរយៈការបង្ហោះនៅលើគេហទំព័ររបស់ទីក្រុង មន្ត្រីនៅក្នុងទីក្រុង Livonia រដ្ឋ Michigan បានឲ្យដឹងថា ព្យុះកួចនេះ ដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស បានវាយប្រហារតំបន់ជាច្រើនក្នុងទីក្រុងនេះ កាលពីរសៀលថ្ងៃពុធ។ មន្ត្រីបាននិយាយថា ដើមឈើដ៏ធំមួយដើមបានសណ្ដកឫសរំលំលើផ្ទះរបស់ក្រុមគ្រួសារមួយ ហើយធ្លាក់ទៅសង្កត់លើគ្រែដែលស្ត្រីម្នាក់ និងកូនអាយុ ២ឆ្នាំរបស់ខ្លួន កំពុងដេក។ ក្រុមបុគ្គលិកបានធ្វើការជិតមួយម៉ោងសម្អាតដំបូល និងផ្នែកខ្លះរបស់ដើមឈើ ដើម្បីយកជនរងគ្រោះចេញ។ មន្ត្រីបាននិយាយថា ក្មេងដែលទើបចេះដើរតេះតះនោះ ត្រូវបានប្រកាសថា ស្លាប់នៅកន្លែងកើតហេតុ។ រីឯស្ត្រីជាម្តាយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមូលដ្ឋាន ក្នុងស្ថានភាពធ្ងន់ធ្ងរ។ ក្រុមមន្ត្រីបាននិយាយថា ទីក្រុង Livonia បើកស៊ីរ៉ែនប្រកាសអាសន្ន ដោយផ្អែកលើការជូនដំណឹងពីសេវាអាកាសធាតុជាតិ ឬរបាយការណ៍ព្យុះកួច។ តែទោះជាយ៉ាងណា ប្រធានផ្នែកត្រៀមសង្គ្រោះបន្ទាន់របស់ទីក្រុង Livonia លោក Brian Kahn បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ទីក្រុងមិនទទួលបានការព្រមានជាមុនណាមួយពីភ្នាក់ងារ ឬស្ថាប័នផ្សេងទៀតឡើយ។

ចំណែកនៅរដ្ឋ Maryland បុគ្គលិកសង្គ្រោះបន្ទាន់បានឆ្លើយតបទៅនឹងរបាយការណ៍ ដែលថា មនុស្សបានជាប់នៅខាងក្នុងសំណង់អាគារ ដែលបានដួលរលំ បន្ទាប់ពីព្យុះកួចមួយត្រូវបានប្រទះឃើញនៅក្នុងតំបន់នេះ អំឡុងពេលមានខ្យល់ព្យុះយ៉ាងខ្លាំងក្លា កាលពីយប់ថ្ងៃពុធ។ លោក Pete Piringer អ្នកនាំពាក្យសេវាកម្មពន្លត់អគ្គីភ័យ និងជំនួយសង្គ្រោះតំបន់ Montgomery បាននិយាយថា មានសេចក្តីរាយការណ៍អំពីសំណង់បាក់រលំចំនួន៣ នៅក្នុងទីក្រុង Gaithersburg ដោយមានមនុស្សជាប់នៅខាងក្នុង។ លោក Piringer បានប្រាប់ថា ការខូចខាតដ៏សំខាន់បំផុត បានកើតឡើងនៅពេលដែលដើមឈើដ៏ធំមួយបានដួលរលំលើផ្ទះរបស់គញរួសារមួយ ដោយបណ្តាលឲ្យមនុស្ស ៥នាក់រងរបួស ក្នុងនោះមានម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។ លោកបានបន្ថែមថា ពួកគេទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm