កីឡា​វ៉ូ​វី​ណា​ម​ប្ដេជ្ញា​សម្រួច​ការ​ហ្វឹក​ហាត់​ក្នុងស្រុក ក្រោយ​ខកខាន​ទៅ​បោះ​ជំរំ​នៅ​វៀតណាម

2021/08/11 06:17:16 am        24

​​វ៉ូ​វី​ណា​ម៖ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជាបាន​ប្ដេជ្ញា​សម្រួច​ការហ្វឹកហាត់​ក្នុងស្រុក ​របស់​ក្រុម​ជម្រើសជាតិ​ឲ្យ​បាន​ខ្លាំងដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ស៊ី​ហ្គេម ក្រោយ​ខកខាន​ចេញទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​វៀតណាម ដោយសារ​បញ្ហា​កូ​វីដ​-១៩។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម អ៊ូ រតនា ប្រធាន​សហព័ន្ធ បន្ទាប់ពី​ទទួលបាន​ភ្លើង​ខៀវ​ធ្វើការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោនាពេល​ឆាប់ៗ​ខាងមុខ។​

​ឯកឧត្តម អ៊ូ រតនា បាន​ទទួលស្គាល់ថា អំឡុងពេល​ខក​ខាក​ប្រមូលផ្ដុំ​ហ្វឹកហាត់ បានធ្វើ​ឲ្យ​បច្ចេកទេស​របស់​កីឡាករ​-​កីឡាការិនី​ម្នាក់ៗមានការ​ធ្លាក់ចុះ។ ដូច្នេះ​ក្រោយ​មានការ​អនុញ្ញាត​ឲ្យ​ប្រមូលផ្ដុំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ សហព័ន្ធ​នឹង​យក​ឱកាស​នេះដើម្បី​ពង្រឹង​ការហ្វឹកហាត់ និង​ស្ដារ​បច្ចេកទេស​ឡើងវិញ ដើម្បី​សម្រួច​សមត្ថភាព​ត្រៀម​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមដែល​ពន្យារពេល​ពី​ឆ្នាំ​២០២១ ទៅ​ឆ្នាំ​២០២២ ផង និង​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ផង។​

​គួរ​ដឹងថា កាលពី​ថ្មីៗសហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បាន​ត្រួតពិនិត្យ​ទីតាំងដើម្បី​ប្រមូលផ្ដុំ​ហ្វឹកហាត់ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​រួចរាល់​ហើយ ខណៈ​ក្នុងពេល​ឆាប់ៗ​ខាងមុខ ក្រុម​ជម្រើសជាតិ​របស់ខ្លួនដែល​កំពុងធ្វើការ​ហ្វឹកហាត់​តាម Online តាម​ផ្ទះ​រៀងៗ​ខ្លួន ក្នុង​បរិបទ​កូ​វីដ​-១៩ នោះ នឹងត្រូវ​ផ្ទេរ​ទៅ​ប្រមូលផ្ដុំ​ហ្វឹកហាត់​លក្ខណៈ​បិទ​ខ្ទប់​នៅ​ទីនោះ ក្រោម​ការសម្របសម្រួល និង​រៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​, គណៈកម្មាធិការ​ជាតិ CAMSOC និង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា៕

​អត្ថបទ៖​ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am