​ ឯកអគ្គរដ្ឋទូតកូរ៉េ ជឿជាក់ថាសម្តេចតេជោក្នុងតំណែងជាប្រធានព្រឹទ្ធសភានឹងបន្តដឹកនាំឱ្យមានការរីកចម្រើនសេដ្ឋកិច្ចសង្គមកម្ពុជា

2024/06/06 11:48:55 pm        116

ភ្នំពេញ ៖ឯកឧត្តម ផាក ជុងវុក (Park Jung-wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសកម្ពុជាជាង៣០ឆ្នាំកន្លងមកនាំមកនូវភាពរីកចម្រើន និងការអភិ វឌ្ឍឥតឈប់ឈរ។ ហើយនៅក្នុងតួនាទីជាប្រធានព្រឹទ្ធសភា ឯកឧត្តមជឿជាក់ថា សម្តេចតេជោនឹងបន្តដឹកនាំឱ្យមានការរីកចម្រើនសេដ្ឋកិច្ចសង្គមបន្ថែមទៀត សម្រាប់ប្រជាជនកម្ពុជា។

​ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានបង្ហាញការកោតសរសើរ និងជឿជាក់បែបនេះ ក្នុងឱកាស 

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ 

ក្នុងឱកាសនោះឯកឧត្ដមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យ ឯកឧត្តមនិងសហការី ចូលជួបសម្ដែងការគួរសម ហើយក៏សម្ដែងការរីករាយ ដែលបានជួប សម្ដេចតេជោ ជាថ្មីម្ដងទៀត ។ ឯកឧត្តមបាន អបអរសាទរ សម្ដេចតេជោ ដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង បានជូន សម្តេច នូវលិខិតអបអរសាទរពីអតីតប្រធានសភាជាតិសាធារណរដ្ឋកូរ៉េ។ 

ឯកឧត្តមបានរំលឹកផងដែរជាមួយនឹងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្រឹងប្រែង និងការរួមចំណែករបស់សម្ដេចតេជោ ក្នុងការភ្ជាប់ឡើងវិញនូវទំនាក់ទំនងការទូតជាមួយនឹងសាធារណរដ្ឋកូរ៉េកាលពីឆ្នាំ ១៩៩៧។ ឯកឧត្តម ឯកអគ្គរដ្ឋទូត សម្ដែងនូវក្ដីរីករាយថា ឯកឧត្តម ពិតជាមានកិត្តិយសណាស់ដែលបានអមសម្ដេចធិបតីនាយករដ្ឋមន្រ្តី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការលើកទី១ នៅសាធារណរដ្ឋកូរ៉េ។  

ឯកឧត្តម ក៏បានបញ្ជាក់ពីភាពជោគជ័យនៃដំណើរទស្សនកិច្ចដំបូងទៅកាន់សាធារណរដ្ឋកូរ៉េ របស់សម្តេចធិបតី នាយករដ្ឋមន្រ្តី តាមរយៈលទ្ធផលនៃជំនួបកំពូលរបស់សម្តេចធិបតី ជាមួយឯកឧត្តម Yoon Suk Yeol ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ដោយបានឯកភាពដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាសំខាន់ៗជាច្រើន ដើម្បីលើកកម្ពស់ និងកាន់តែស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ ទំនាក់ទំនងប្រជាជននិងប្រជាជន បណ្ដុះបណ្ដាលលើជំនាញនានាកិច្ចសហប្រតិបត្តិការលើវេទិកាតំបន់ ពហុភាគី និង បញ្ហាអន្តរជាតិ។ 

ជាការឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានអរគុណដល់ការយកចិត្តទុកដាក់របស់សាធារណរដ្ឋកូរ៉េ ចំពោះប្រទេសកម្ពុជា ទោះបីជាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំ និងចាត់ទុកថានេះជាមរតក ដែលសម្តេចបានផ្តល់តាមរយៈការប្រឹងប្រែងភ្ជាប់ទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋកូរ៉េឡើងវិញ បន្ទាប់ពីសម្តេចធ្វើទស្សនកិច្ចលើកដំបូងទៅសាធារណរដ្ឋកូរ៉េក្នុងឆ្នាំ១៩៩៦។ សម្តេចតេជោមានការជឿជាក់ខ្ពស់ថា កំណើននៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសាធារណរដ្ឋកូរ៉េ ប្រាកដជានាំមកនូវកំណើននៃទំនាក់ទំនងផ្នែកនយោបាយ។ 

សម្តេចតេជោ បានលើកឡើងថា កត្តាសន្តិភាព និងស្ថិរភាពនយោបាយ គឺជាអ្វីដែលអ្នកវិនិយោគត្រូវការ ហើយប្រទេសកម្ពុជា ក្រោមការគិតគូរ និងការលះបង់ធំធេងរបស់សម្តេច ទោះបីជាមានការផ្ទេរអំណាចទៅឱ្យថ្នាក់ដឹកនាំវ័យក្មេង ក៏ប្រទេសកម្ពុជានៅតែមានសន្តិភាព និងស្ថិរភាពនយោបាយរយៈពេលវែង។ ជាក់ស្តែង៩ ខែកន្លងមកនេះ ប្រទេសកម្ពុជា មានសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងបន្តមានកំណើនសេដ្ឋកិច្ច និងការកើនឡើងនៃការនាំចេញ និងប្រាក់ចំណូល ដែលនាំឱ្យប្រទេសបន្តដំណើរទៅមុខបានជាប្រក្រតី។

សម្តេចតេជោ បានលើកឡើងថាភាគីទាំងពីរខិតខំអនុវត្តកិច្ចព្រមព្រៀងដែលមានជាមួយគ្នាជាពិសេសគឺតាមរយៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលនឹងជួយធ្វើឱ្យប្រទេសទាំងពីរកាន់តែមានជំនឿទុកចិត្តគ្នា និងមានតម្លៃនយោបាយផងដែរ។ សម្ដេចតេជោ បានផ្ដល់អនុសាសន៍ឱ្យអ្នកវិនិយោគទុនកូរ៉េពិនិត្យលើការបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនកូរ៉េតាមរូបមន្តមួយបូកនៅកម្ពុជា។ សម្តេច ក៏បានបង្ហើបពីបំណងចូលជួបជាមួយប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ដែលអាចចាត់ទុកថាជាមិត្តចាស់របស់សម្តេច នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅសាធារណរដ្ឋកូរ៉េ នៅខែកញ្ញា ឆ្នាំ២០២៤ខាងមុខ ដើម្បីចូលរួមវេទិកាចំណេះដឹងពិភពលោក (World Knowledge Forum) នៅរដ្ឋធានីសេអ៊ូល និងទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យ Dongguk University Wise នៅទីក្រុង Gyeonju។

​សម្ដេចក៏បានរំលឹកផងដែរនូវមេរៀន ដែលកម្ពុជាត្រូវចងចាំនិងកត់ត្រាទុក ចំពោះការជួយរបស់សាធារណរដ្ឋកូរ៉េ នៅពេលដែលពិភពលោកប្រឈមនឹងជំងឺរាតត្បាតកូវីដ១៩ ។ បណ្ដាប្រទេសនានាបានបិទខ្ទប់ ជាពិសេសបិទការហោះហើរ គឺមានតែសាធារណរដ្ឋកូរ៉េទេ ដែលរក្សាជើងហោះហើររវាងភ្នំពេញនិងសាធារណរដ្ឋកូរ៉េ ដែលជាច្រកចេញចូលសម្រាប់កម្ពុជា ក៏ដូចជាសម្រាប់ទំនាក់ទំនងជាមួយបណ្ដាប្រទេសផ្សេងទៀត។ សម្តេចតេជោ បានចាត់ទុកថា សម្ដេចនៅជំពាក់គុណសាធារណរដ្ឋកូរ៉េចំពោះការជួយដ៏ធំនេះ ដែលបានអនុញ្ញាតឱ្យកម្ពុជាមានដង្ហើមដកនៅពេលនោះ។ ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះជំនួយនានាជា ឥណទានសម្បទាន ជាជំនួយឥតសំណង ដែលសាធារណរដ្ឋកូរ៉េបានជួយនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ការកសាងផ្លូវថ្នល់ ការជួយបណ្តុះបណ្តាលធនធានមនុស្ស នឹងការទទួលយកពលករកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េជាដើម។ 

សម្តេចសង្ឃឹមថា សម្តេចនឹងបានឃើញដោយផ្ទាល់ភ្នែកក្នុងពេលឆាប់ៗខាងមុខនូវ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេពីរនេះ ដែលសម្តេចជាអ្នកស្នើឡើងដោយផ្ទាល់។ សម្ដេចតេជោ ក៏បានលើកឡើងផងដែរថា ប្រទេសយើងទាំងពីរ កម្ពុជា-សាធារណរដ្ឋកូរ៉េ ជាប្រទេសដន្លងនឹងគ្នា ដោយស្ត្រីកម្ពុជាជាច្រើនបានរៀបការជាមួយនឹងបុរសជនជាតិកូរ៉េ ដូច្នេះ គួរធ្វើយ៉ាងណាឱ្យកូនកាត់កម្ពុជា-កូរ៉េទាំងនោះ អាចចេះទាំង២ភាសាគឺភាសាកម្ពុជា និងភាសាកូរ៉េ ដើម្បីឱ្យគេស្គាល់អត្តសញ្ញាណរបស់គេ។ 

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដល់នូវការចងចាំ និងចំណាប់អារម្មណ៍ជុំវិញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសអនុស្សាវរីយ៍នានារបស់សម្ដេចជាមួយនឹងប្រធានសភាជាតិ ប្រធានាធិបតី ជាបន្តបន្ទាប់និងឥស្សរជននានានៃសាធារណរដ្ឋកូរ៉េ។ ទាក់ទងនឹងគម្រោងស្ពាន មិត្តភាពកម្ពុជា-កូរ៉េ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគោរពជម្រាបជូន សម្ដេចតេជោថា ឯកឧត្តម តែងតែតាមដានដំណើរការនេះយ៉ាងយកចិត្តទុកដាក់ និងបានលើកឡើងថាការរៀបចំសាងសង់ស្ពាននេះមានដំណើរការទៅរលូន ហើយនឹងចុះបឋមសិលាចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២៥ខាងមុខនេះ។  

ជាមួយគ្នានោះ ឯកឧត្តមក៏បានសម្តែងការរីករាយដោយក្រុមមិត្តភាពអន្តរសភាកូរ៉េ-កម្ពុជាត្រូវបានបង្កើតឡើង ហើយដោយទទួលដំណឹងថា សម្ដេចតេជោនឹងអញ្ជើញទៅចូលរួមនៅក្នុងវេទិកាចំណេះដឹងពិភពលោក និងទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យ Dongguk University Wise នៅទីក្រុង Gyeonju នៅខែកញ្ញាខាងមុខនេះ។ ឯកឧត្តម សន្យាថានឹងរៀបចំឱ្យមានជំនួបនានាជាមួយប្រមុខដឹកនាំ ឥស្សរជន របស់សាធារណរដ្ឋកូរ៉េ ក្នុងអំឡុងពេលនេះ។ 

ជាចុងក្រោយ សម្តេចតេជោប្រធានព្រឹទ្ធសភា បានស្នើសុំ ឯកឧត្ដមឯកអគ្គរដ្ឋទូត ពាំនាំការផ្ដាំផ្ញើការសួរសុខទុក្ខក៏ដូចជាពរជ័យជូនចំពោះ ឯកឧត្តម ប្រធានាធិបតី និងប្រធានសភាជាតិថ្មីនៃសាធារណរដ្ឋកូរ៉េ។ សម្ដេចតេជោ ក៏បានសម្ដែងសេចក្ដីសង្ឃឹមថា ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចទៅចូលរួមវេទិកាចំណេះដឹងពិភពលោកនាពេលខាងមុខនេះ សម្ដេចនឹងមានឱកាសបានជួបជាមួយនឹងប្រធានាធិបតី ក៏ដូចជាប្រធានសភាជាតិថ្មីនៃសាធារណរដ្ឋកូរ៉េ ផងដែរ៕ ដោយ ៖ ដារ់ា

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm