អូស្ត្រាលី និងចិន ស្វែងរកទំនាក់ទំនងកាន់តែធំជាងមុន ជាមួយកោះសូឡូម៉ុន

2024/06/06 11:53:35 pm        86

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បាននិយាយថា ទីក្រុងកង់បេរ៉ា ចង់បានទំនាក់ទំនងកាន់តែស៊ីជម្រៅបន្ថែមទៀតជាមួយប្រទេសជិតខាងកោះប៉ាស៊ីហ្វិក គឺសូឡូម៉ុន និងជាមួយតំបន់ដែលធ្វើការសម្រេចចិត្ត «ដោយគ្មានការភ័យខ្លាច» ខណៈដែលប្រទេសចិនក៏បានបញ្ជូនបេសកជនរបស់ខ្លួនទៅកាន់ទីក្រុង Honiara ដើម្បីជួបនាយករដ្ឋមន្ត្រីថ្មី លោក Jeremiah Manele។

នៅឯទីក្រុង Honiara នាថ្ងៃព្រហស្បតិ៍ (ទី៦ ខែមិថុនា) នេះ លោកស្រី Wong បាននិយាយថា ប្រទេសអូស្ត្រាលី គឺជាដៃគូអភិវឌ្ឍន៍ដ៏ធំបំផុតរបស់កោះសូឡូម៉ុន ហើយបានបញ្ជូនសមាជិករដ្ឋាភិបាលជាន់ខ្ពស់បំផុតលំដាប់ទី២ និងទី៣ របស់ខ្លួនទៅជួបលោក Manele ចាប់តាំងពីលោកជាប់ឆ្នោត កាលពីខែមុន ដោយសារតែខ្លួនចង់ធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ។

អមដោយការសន្យាផងដែរ ក្នុងការផ្តល់នូវទឹកប្រាក់ ៣,៤លានដុល្លារ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធរបស់សាលារៀនចំនួន៤០ អំឡុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់ខ្លួន លោកស្រីបានប្រាប់អ្នកសារព័ត៌មានថា៖ «យើងចង់បានតំបន់ប្រជុំកោះប៉ាស៊ីហ្វិក ដែលពួកយើងទាំងអស់គ្នា អាចធ្វើការសម្រេចចិត្តដោយខ្លួនឯង អាចអនុវត្តអធិបតេយ្យភាពរបស់យើងដោយគ្មានការភ័យខ្លាច ហើយជាកន្លែងដែលយើងទាំងអស់គ្នាអាចរីកចម្រើន និងរួមរស់ជាមួយគ្នាដោយសន្តិភាព»។

សម្រាប់លោក Manele លោកបានប្រាប់រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles ដែលបានធ្វើទស្សនកិច្ចកាលពីខែមុនថា រដ្ឋាភិបាលរបស់លោកកំពុងធ្វើការត្រួតពិនិត្យសន្តិសុខ ដើម្បីកំណត់អនាគតនៃកិច្ចសហប្រតិបត្តិការរក្សាផ្ដល់កម្លាំងនគរបាល។

ដោយឡែកប្រទេសចិនបានជួយផ្តល់ជំនួយជាបន្តបន្ទាប់ដល់ប្រទេសនេះ ដូចជាហេដ្ឋារចនាសម្ព័ន្ធ កម្លាំងនគរបាល សុខភាព ការអប់រំ ថាមពល និងការគាំទ្រផ្នែកកសិកម្មជាដើម គិតចាប់តាំងពីកោះសូឡូម៉ុន បានបង្វែរទំនាក់ទំនងការទូតពីកោះតៃវ៉ាន់ទៅកាន់ទីក្រុងប៉េកាំងវិញ ក្នុងឆ្នាំ២ផ១៩ ហើយក្នុងជំនួបជាមួយបេសកជនចិន កោះសូឡូម៉ុន បានបញ្ជាក់ថា ខ្លួននឹង «បន្តពង្រឹង» ទំនាក់ទំនងរវាងប្រទេសទាំង២៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        168
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        156
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm