សភាកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ នៅពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ

2021/08/11 08:04:50 pm        545

ភ្នំពេញ ៖ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប ASEP លើកទី១១ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំកិច្ចប្រជុំ ASEP11 ដើម្បីពិនិត្យពិភាក្សាលើការងារមួយចំនួន សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ នាអំឡុងពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនាពេលនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ ដោយ​មានការ​អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃគណៈកម្មការរៀបចំ​ទាំងអស់ ដោយធ្វើការពិភាក្សា និងត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់​អនុគណៈកម្មការ​ទទួលបន្ទុកតាមផ្នែកនីមួយៗ ជាពិសេសអនុគណៈកម្មការទទួលបន្ទុកផ្នែកខ្លឹមសារ និងឯកសារ និងអនុគណៈកម្មការទទួលបន្ទុកផ្នែកព័ត៌មាននិង ICT សំដៅធ្វើយ៉ាងណាឱ្យកិច្ចប្រជុំ ASEP11 ខាងមុខ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ សម្ដេចប្រធាន​រដ្ឋសភា សម្ដេចប្រធានព្រឹទ្ធសភា និងសម្ដេចនាយករដ្ឋមន្ត្រី បានឯកភាព​ជាគោលការណ៍រួចហើយ ឲ្យរៀបចំកិច្ចប្រជុំ (ASEP-11) តាមរយៈអនឡាញ (Online) ឬហៅថាប្រព័ន្ធនិម្មិត (Virtual Meeting) ផ្សាយចេញពីរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ គឺបានន័យថា កិច្ចប្រជុំ (ASEP-11) ធ្វើមុនកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) របស់រាជរដ្ឋាភិបាលជាងមួយ​សប្ដាហ៍​ប៉ុណ្ណោះ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ក៏បានមានប្រសាសន៍ជំរុញដល់អនុគណៈកម្មការនានា ចំណុះគណៈកម្មការរៀបចំ បន្តធ្វើការងារតាមមុខសញ្ញារៀងៗខ្លួន ជាពិសេស អនុគណៈកម្មការទី៤ (សារព័ត៌មាន និង អាយ ស៊ី ធី) សិក្សាជាមួយអង្គភាពជំនាញនានា សំដៅធ្វើយ៉ាងណា ត្រៀម​លក្ខណៈ​អោយបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាអោយកិច្ចប្រជុំតាមប្រព័ន្ធនិម្មិតនេះ ប្រព្រឹត្តទៅ​ដោយរលូន និងជៀសវាងភាពរអាក់រអួល។

ម្យ៉ាងទៀត លេខាធិការដ្ឋានជាតិASEP11 ត្រូវរៀបចំការងារនិងឯកសារនានាពាក់ព័ន្ធកិច្ចប្រជុំ ASEP11 ដោយរាល់ខ្លឹមសារឯកសារទាំងអស់ពាក់ព័ន្ធកិច្ចប្រជុំនេះ ត្រូវដាក់ជូនអនុគណៈកម្មការទី១ ទទួលបន្ទុកខ្លឹមសារនិងឯកសារ ដែលមាន ឯកឧត្ដមកិត្ដិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ជាប្រធាន ធ្វើការពិនិត្យអោយបានគ្រប់ជ្រុងជ្រោយនិងទាន់ពេលវេលា ដើម្បីដាក់ជូនថ្នាក់ដឹកនាំ​ពិនិត្យ​សម្រេច។

ចំពោះលិខិតអញ្ជើញ ដែលសម្តេចប្រធានរដ្ឋសភា និងសម្តេចប្រធានព្រឹទ្ធសភា បានចុះហត្ថលេខា​រួចហើយ ព្រមទាំងឯកសារពាក់ព័ន្ធនានា ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត បានណែនាំឲ្យ​ធ្វើការ​ផ្ញើរជូនប្រទេសជាសមាជិកអោយបានឆាប់ គឺត្រូវផ្ញើរចេញអោយបានមុនថ្ងៃទី១៦ ខែសីហា ឆ្នាំ​២០២១នេះ ពោលគឺផ្ញើរអោយបានបីខែ មុនកាលបរិច្ឆេទនៃកិច្ចប្រជុំ ដូចដែលធ្លាប់​បានអនុវត្ត​នាពេលកន្លងមក។

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ក៏បានស្នើឲ្យក្រុមការងារលេខាធិការដ្ឋាន (ASEP11) បន្តធ្វើទំនាក់ទំនងជាប្រចាំជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងទំនាក់ទំនង​ជាមួយមន្ត្រីសម្របសម្រួលការងារ ASEP នៅទីក្រុងប៊្រុយស៊ែល ដើម្បីធ្វើយ៉ាងណាឱ្យការរៀបចំ​កិច្ចប្រជុំនេះ ប្រព្រឹត្តទៅបានរលូន និងទទួលបានជោគជ័យប្រកបដោយកិត្តិយស។

សូមជម្រាបជូនថា ការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) តាមរយៈអន​ឡាញ (Online) ឬហៅថាប្រព័ន្ធនិម្មិត (Virtual Meeting) នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ គឺជាលើកទី១ហើយសម្រាប់សភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ដែលត្រូវទទួលរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិតាមរយៈអនឡាញ (Online) បែបនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm