
អ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនមិនដែល ប្រើប្រាស់ការឧបត្ថម្ភធនសម្រាប់រថយន្តអគ្គិសនីដែលត្រូវបានហាមឃាត់ដោយអង្គការពាណិជ្ជកម្មពិភពលោក (WTO)នោះទេ។
ក្រុមហ៊ុនចិនកំពុងផលិតរថយន្តអគ្គិសនី( EV) មានតម្លៃទាប ដែលមានអ្នកខ្លះព្រួយបារម្ភថា អាចប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តធំៗរបស់សហរដ្ឋអាមេរិក ដោយក្រុមហ៊ុនមួយចំនួន បានផ្តោតលើ រថយន្តស្ព័រដែលប្រើសាំង នាពេលថ្មីៗនេះ។
អ្នកនាំពាក្យក្រសួងការបរទេសអ្នកស្រី Mao Ning បានប្រាប់សន្និសីទសារព័ត៌មានជាទៀងទាត់ថា៖ «ផលិតផលថាមពលថ្មីរបស់ចិន រួមទាំងរថយន្តអគ្គិសនី មានប្រជាប្រិយភាពយ៉ាងទូលំទូលាយ នៅក្នុងទីផ្សារអន្តរជាតិ»។
«ពួកវាទាំងអស់ គឺជាលទ្ធផលពីឥទ្ធិពលរួមបញ្ចូលគ្នានៃគុណសម្បត្តិជាក់ស្តែង និងច្បាប់ទីផ្សារ។
ការអត្ថាធិប្បាយនេះ បានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងសំណួរស្តីពីការលើកឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ដែលថា ប្រទេសចិនផ្តល់ការឧបត្ថម្ភធន ដើម្បីឲ្យទីផ្សារសហរដ្ឋអាមេរិកសម្បូរដោយរថយន្តអគ្គិសនី។