
កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រុមជនជាតិដើមភាគតិច និងក្រុមបរិស្ថានអេក្វាឌ័រ បានតវ៉ាប្រឆាំងក្រុមហ៊ុនប្រេងរដ្ឋ Petroecuador ដោយចោទប្រកាន់ពួកគេថា ពុំបានអនុវត្តតាមបទបញ្ជាតុលាការឲ្យបិទអណ្តាតភ្លើងឧស្ម័ននៅតំបន់ព្រៃជប់ភ្លៀងអាម៉ាហ្សូន ។
កាលពីឆ្នាំ ២០២១ តុលាករនៅខេត្ត Sucumbios បានបញ្ជាឲ្យក្រុមហ៊ុន Petroecuador និងប្រតិបត្តិករឯកជន ផ្សេងទៀត បញ្ឈប់អណ្តាតភ្លើងឧស្ម័នយ៉ាងហោច ៤៨៦កន្លែង នៅតំបន់មានមនុស្សរស់នៅ ត្រឹមខែមីនា ឆ្នាំ ២០២៣ ហើយនិងតំបន់ជនបទត្រឹមឆ្នាំ ២០៣០ ។
អណ្តាតភ្លើងឆេះចេញពីឧស្ម័នធម្មជាតិ បានបំភាយឧស្ម័នចូលបរិយាកាស អំឡុងពេលផលិតប្រេង ពេលដែលគ្មានហេដ្ឋារចនាសម្ព័ន្ធចាប់យកវា ។
អ្នកស្រុករស់នៅតំបន់រងផលប៉ះពាល់ បានចោទប្រកាន់ក្រុមហ៊ុន Petroecuador ថាទើបបិទអណ្តាតភ្លើងឧស្ម័ន ហើយនិងបញ្ជូនឧស្ម័នទៅកាន់ប្រតិបត្តិការអណ្តាតភ្លើងឧស្ម័នទ្រង់ទ្រាយធំជាងនេះ នៅតំបន់ជប់ភ្លៀងអាម៉ាហ្សូន ។
ក្រុមអ្នកស្រុក មកពីតំបន់ព្រៃជប់ភ្លៀងអាម៉ាហ្សូន បានធ្វើកូដកម្មបង្អត់អាហារនៅព្រះវិហារស្ថិតក្នុងទីក្រុង Quito អស់រយៈពេលប្រហែល ១០ថ្ងៃ ដើម្បីដាក់សំពាធរដ្ឋាភិបាល ៕