ភ្នំពេញ ៖ មានប្រសាសន៍ក្នុងពិធីអញ្ជើញជាអធិបតីបើកមហាសន្និបាតសភាយុវពាណិជ្ជកម្មអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នាទឹកដីអង្គរខេត្តសៀមរាប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវដល់យុវជនអន្តរជាតិទាំងអស់ សូមចូលរួមរក្សាសន្តិភាព ដើម្បីពិភពលោកមានការរីកចម្រើនជានិរន្តរ៍។
ក្នុងពិធីនោះដែរ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានរម្លឹកឱ្យដឹងថា ទឹកដីសៀមរាបដែលលោកអ្នកកំពុងអញ្ជើញចូលរួមមហាសន្និបាតសភាយុវពាណិជ្ជកម្មអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅពេលនេះ កាលពីជាង ២០ ឆ្នាំមុន គឺជាអតីតតំបន់សមរភូមិដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។ ហេតុនេះ សូមយុវជនទាំងអស់មេត្តារួមគ្នារក្សាសុខសន្តិភាពឱ្យខាងតែបាន។ សម្ដេចធិបតីបន្ថែមថា គោលនយោបាយឈ្នះ ឈ្នះរបស់កម្ពុជា ដែលធ្វើឱ្យគ្រប់ភាគីជម្លោះទទួលយកបាន និងបានធ្វើឱ្យកម្ពុជាមានសុខសន្តិភាពដល់សព្វថ្ងៃ អាចជាគំរូមួយសម្រាប់ដោះស្រាយជម្លោះនៅប្រទេសនានាបាន។
ថ្លែងក្នុងពិធីនោះដែរ លោក កាវីន កុមារ កុមារ៉ាវែល ប្រធានសភាពយុវពាណិជ្ជកម្មសកល ក៏បានឱ្យដឹ ងដែរថា សភាយុវពាណិជ្ជកម្មជាអង្គការអន្តរជាតិមួយ ដែលមិនត្រឹមតែផ្ដោតការយកចិត្តទុកដាក់ទៅ លើការធ្វើជំនួញជួញដូររបស់យុវជនអន្តរជាតិប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាអង្គការមួយដែលផ្ដោតការយ កចិត្តទុកដាក់ទៅលើភាពជាអ្នកដឹកនាំរបស់យុវជនផងដែរ។
ដោយ៖ គង់ ឌិន






