
នៅក្រៅវេទិការសេដ្ឋកិច្ចអន្តរជាតិ St. Petersburg
នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីបូលីវីលោក Luis Arce បានជួបគ្នា នៅក្រៅវេទិការសេដ្ឋកិច្ចអន្តរជាតិ St. Petersburg (SPIEF)។
លោក Putinត្រូវបានគេរំពឹងថា នឹងមានជំនួបទ្វេភាគីជាមួយអ្នកតំណាងជាច្រើនទៀតមកពីប្រទេសក្រៅ បានចូលរួមព្រឹត្តការណ៍ប្រចាំឆ្នាំមួយនេះ ដែលរៀបចំឡើងនៅក្នុងទីក្រុង St. Petersburg គឺជារដ្ឋធានីធំបំផុតទី ២របស់រុស្ស៊ី ។
ប្រធានាធិបតីរុស្ស៊ីរូបនេះ គ្រោងនឹងថ្លែងសុន្ទរថាអំឡុងសម័យប្រជុំពេញអង្គក្នុងវេទិកា SPIEF នាថ្ងៃសុក្រស្អែកនេះ ។
គួរឲ្យដឹងថា វេទិកា SPIEFដែលជាវេទិកាសេដ្ឋកិច្ចប្រចាំឆ្នាំធំបំផុតរបស់រុស្ស៊ី បានបើកដំណើរការកាលពីថ្ងៃពុធម្សិលមិញ ។
យោងតាមការអះអាងរបស់អភិបាលតំបន់ Leningrad លោក Alexander Beglov បានឲ្យដឹងថា វេទិកានេះ នឹងមានរយៈពេលរហូតដល់ថ្ងៃទី ៨ ខែមិថុនា ដោយមានភ្ញៀវមកពីប្រទេសចំនួនជាង ១១០ប្រទេស ។