ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅយប់ថ្ងៃទី៦ ខែមិថុនានេះ ចេញមុខអះអាងថា គណនីហ្វេសប៊ុក ដែលមានឈ្មោះថា «កុមារ ទេព» ពុំមែនជាគណនីហ្វេសប៊ុកពិតរបស់សម្ដេចទេ។
សម្ដេចតេជោ បានមានប្រសាសន៍ក្នុង Comment ហ្វេសប៊ុកឈ្មោះ កុមារ ទេព យ៉ាងដូច្នេះថា៖ «ខ្ញុំហ៊ុន សែនសូមបញ្ជាក់ថា Facebook ឈ្មោះកុមារទេពនេះមិនមែនជារបស់ខ្ញុំទេ។ សូមអ្នកប្រើប្រាស់ឈប់តាំងខ្លួនជារូបខ្ញុំបង្ហោះសកម្មភាពខ្ញុំ និងគ្រួសារខ្ញុំតទៅទៀត»។