ម្ចាស់ហ្វេសប៊ុកឈ្មោះ «កុមារ ទេព» គោរពសុំការអភ័យទោសសម្ដេចតេជោ ក្រោយយករូបសម្ដេច និងក្រុមគ្រួសារទៅបង្ហោះនាំឱ្យមានការភ័ន្តច្រឡំ

2024/06/07 07:47:30 am        249

ភ្នំពេញ៖ ក្រោយមានប្រតិកម្ម និងប្រាប់ឱ្យម្ចាស់ហ្វេសប៊ុក ឈ្មោះ «កុមារ ទេព» ឱ្យបញ្ឈប់សកម្មភាពយករូបភាពសម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារទៅបង្ហោះតទៅទៀតនាយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២៤នេះ ម្ចាស់គណនី ហ្វេសប៊ុកឈ្មោះ «កុមារ ទេព» បានចេញសារ​ភ្លាម សូមគោរពសុំការអភ័យទោស ដែលបានតែងតែប្រើប្រាស់រូបភាព របស់សម្ដេច សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងបុត្រាបុត្រី របស់សម្ដេចមកផុស នាំឱ្យមានការ​ភ័ន្តច្រឡំនាពេលកន្លងមក។

ម្ចាស់គណនីហ្វេសប៊ុកនេះ បានសរសេរថា៖«ដោយក្ដីគោរពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិនៃកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត។ ខ្ញុំបាទជាម្ចាស់គណនី សូមគោរពសុំការអភ័យទោស ដែលបានតែងតែប្រើប្រាស់រូបភាព របស់សម្ដេចតេជោពុក សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងបុត្រាបុត្រី របស់សម្ដេចមកផុស ដោយហេតុជាការគោរព ស្រលាញ់ក្រុមគ្រួសារសម្ដេចពុក ដែលជាស្ថាបនិកនៃសុខសន្តិភាព ជាភាពកក់ក្ដៅនៃបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់នៃសន្តិភាព»។

«ខ្ញុំសូមសន្យាថានិងមិនប្រើប្រាស់រូបថត សម្ដេចពុក សម្ដេចម៉ែ និងបុត្រាបុត្រីរបស់សម្ដេចមកបង្ហោះលើអាខោនហ្វេសបុកនេះតទៅទៀតឡើយ។ សូមសម្ដេចពុក សម្ដេចម៉ែ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ»។

បន្ទាប់ពីមានសារ​សូមទោសពីម្ចាស់គណនីហ្វេសប៊ុកបែបនេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ខមិនឆ្លើយតប ចំពោះម្ចាស់គណនីហ្វេសប៊ុក «កុមារ ទេព» ដោយសម្ដេច​បាន អរគុណសម្រាប់ការស្រឡាញ់ចំពោះនិងក្រុមគ្រួសារ។

សម្ដេច​តេជោបញ្ជាក់ថា កន្លងមកនេះមានមនុស្សមួយចំនួនមានការភ័ន្តច្រឡំថា គណនីហ្វេសបុក ឈ្មោះ «កុមារ ទេព» នេះ ជារបស់សម្ដេច​ រាប់ទាំងវិទ្យុបរទេសនិយាយភាសារខ្មែរផងដែរ។ សម្ដេច​តេជោបានបញ្ជាក់ថា៖«ខ្ញុំមានផេកផ្លូវការរបស់ខ្ញុំដែលផ្តល់ព័ត៌មានទៅកាន់សាធារណជនគ្រប់គ្រាន់ហើយ»៕

 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm