មន្រ្តីជាន់ខ្ពស់បក្សភ្លើងទៀននៅខេត្តកំពង់ស្ពឺ ប្រកាសលាលែងពីបក្សហើយមកសុំរួមរស់​ជាមួយគណបក្សប្រជាជនកម្ពុជា

2024/06/07 02:56:05 pm        208

ក្រោយអស់ជំនឿចំពោះការដឹកនាំរបស់គណបក្សភ្លើងទៀន និងស្អប់ខ្ពើមចំពោះការញុះញង់ និង​ការរាំងនូវគម្រោង«ព្រែកជីកហ្វូណនតេជោ» របស់ជនក្បត់ជាតិបីជំនាន់សម រង្ស៊ី និង​បក្សពួក​របស់​ខ្លួននោះ មន្រ្តីជាន់ខ្ពស់របស់គណបក្សភ្លើងទៀនប្រចាំ នៅខេត្តកំពង់ស្ពឺពីរនាក់ បាន​ប្រកាស​លាលែងចេញពីបក្ស ហើយ សុំចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ។

លោក គង់ ភ័ណ្ឌ លេខាអតីតបក្សសង្រ្គោះជាតិស្រុកឧត្តុង្គ និងជាអនុប្រធានក្រុមការងារ​បណ្តោះ​អាសន្នបក្សភ្លើងទៀន ខេត្តកំពង់ស្ពឺ និងលោក ឈឹម សាវី អតីត​សមាជិក​គណបក្ស​សង្រ្គោះជាតិ​ខេត្តកំពង់ស្ពឺ ហើយបច្ចុប្បន្នជាសមាជិកព្រឹត្តិបត្រគណបក្សភ្លើងទៀនខេត្តកំពង់ស្ពឺ និង​ជា​អ្នក​ទ្រទ្រង់​ថវិកាបក្សផងនោះ បានប្រកាស​ឈប់​ទាក់ទង​ជាមួយ​គណបក្ស​ប្រឆាំង​បន្ត​ទៅ​ទៀត​ចាប់​ពី​ពេល​នេះ​តទៅ ដោយសារតែពួកគាត់មើលឃើញការដឹកនាំរបស់គណបក្សភ្លើងទៀនមិនល្អ មិន​សម​ជាអ្នក​ស្នេហាជាតិពិតប្រាកដនោះ។

តាមរយៈវិដេអូឃ្លីប ពួកគាត់ទាំងពីរនោះបានលើកឡើងថា ការចាក់ចេញ​របស់​ពួកគាត់​ដោយ​សារ​តែ​គណបក្សភ្លើងទៀន«មានការបែកបាក់សាមគ្គីផ្ទៃក្នុងគ្នា ពុករលួយ ហើយពេលថ្មីៗនេះលោក សម រង្ស៊ី បានប្រកាសប្រឆាំងគម្រោង«ព្រែកជីកហ្វូណនតេជោ» គឺជាការ​ប្រឆាំង​ផល​ប្រយោជន៍​របស់​ជាតិ និងប្រជាពលរដ្ឋយ៉ាងធ្ងន់ ធ្ងរ»។

តាមរយៈវិដេអូឃ្លីបដែលបានចេញដាច់ដោយឡែកពីគ្នានោះដែរ លោក ឈឹម សាវី និងលោកគង់ ភ័ណ្ឌ បានប្រកាសគោរពស្នើសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា​ផង​ដែរ​ចាប់​ពីពេល​នេះ​តទៅ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm