កំហឹងកើនឡើងខ្លាំង ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលលើសាលារៀននៅហ្កាហ្សា សម្លាប់មនុស្ស ៤០នាក់រួមទាំងកុមារ

2024/06/07 03:17:11 pm        154

យោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលក្នុងដែនដី ហ្កាហ្សា ការវាយប្រហារតាមអាកាសរបស់ អ៊ីស្រាអែលបានដាក់គោលដៅទៅលើសាលារៀនរបស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ (UNRWA) នៅក្នុងជំរំជនភៀសខ្លួន នូសេរ៉ាត់ (Nuseirat) ដោយបានសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនយ៉ាងហោចណាស់ ៤០ នាក់ រួមទាំងកុមារ ១៤នាក់ ។

ការវាយប្រហារនេះបានទាក់ទាញការថ្កោលទោសជាសកល និងអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យ។ សាលារៀននេះកំពុងផ្តល់ជម្រកដល់ជនភៀសខ្លួនប៉ាឡេស្ទីនចំនួន៦.០០០នាក់ ដែលបានភៀសខ្លួនចេញពីការលុកលុយ នៅតែបន្តរបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្កាហ្សា ហែកហួរដោយសង្រ្គាម។

អង្គការសហប្រជាជាតិ បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើសាលារៀន នៅក្នុងដែនហ្កាហ្សា ដោយហៅការវាយប្រហារនេះថាជាហេតុការណ៍ដ៏តក់ស្លត់។

អ្នកបានឃើញហេតុការណ៍នេះ បានរាយការណ៍ថា ការវាយប្រហារតាមអាកាសនេះ បានកើតឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ទី៦ មិថុនា សប្ដាហ៍នេះ ដោយគ្មានការព្រមានជាមុន ហើយបានបំផ្លិចបំផ្លាញអគារ និង បណ្តាលឲ្យជនស៊ីវិលយ៉ាងច្រើនបាត់បង់ជីវិត។ប្រភពនានាពីផ្នែកវេជ្ជសាស្ត្រនៅហ្កាហ្សានិយាយថាចំនួនអ្នកស្លាប់អាចនឹងកើនឡើង ខណៈប្រតិបត្តិការជួយសង្គ្រោះនៅតែបន្ត។

UNRWA បានបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ។ ទីភ្នាក់ងារនេះបាននិយាយនៅលើបណ្ដាញសង្គម X ថា ទីជម្រកដែលប្រែក្លាយពីសាលារៀនរបស់ UNRWA មួយផ្សេងទៀតត្រូវបានវាយប្រហារទាំងយប់អធ្រាត្រ ពីកងកម្លាំងអ៊ីស្រាអែល ដោយគ្មានមានការព្រមានជាមុនចំពោះពលរដ្ឋភៀសខ្លួន ឬ UNRWA។

ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ ក៏បានសង្កត់ធ្ងន់ផងដែរទៅលើស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងទឹកដីដ៏អភ័ព្វហ្កាហ្សា ដែលកាន់តែធ្ងន់ធ្ងរឡើងដោយសារកង្វះទឹកស្អាត អាហារ និងការកើនឡើងហានិភ័យនៃការផ្ទុះជំងឺអាសន្នរោគ ជាដើម ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm