សម្ព័ន្ធភាពលោកModi ទាមទារមូលនិធិ និងតំណែងគណៈរដ្ឋមន្ត្រី ខណៈក្រុមចម្រុះចរចាបង្កើតរដ្ឋាភិបាលថ្មីរបស់ឥណ្ឌា

2024/06/07 04:12:37 pm        121

បណ្ដាគណបក្សក្នុងសម្ព័ន្ធភាពរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi កាលពីថ្ងៃព្រហស្បតិ៍ ៦មិថុនា បានទាមទារមូលនិធិបន្ថែមទៀតសម្រាប់រដ្ឋក្នុងតំបន់របស់ពួកគេ ក៏ដូចជាមុខតំណែងក្នុងជួរគណៈរដ្ឋមន្ត្រីសហព័ន្ធ ខណៈការចរចាបានចាប់ផ្តើមដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។

លោក Modi ត្រូវបានតែងតាំងជាមេដឹកនាំនៃសម្ព័ន្ធប្រជាធិបតេយ្យជាតិ (NDA) កាលពីថ្ងៃពុធ សប្ដាហ៍នេះ បន្ទាប់ពីគណបក្ស Bharatiya Janata (BJP) របស់លោកបានបាត់បង់បង់សំឡេងភាគច្រើន ហើយបានរកឃើញថាខ្លួន ពឹងផ្អែកលើការគាំទ្រពីគណបក្សក្នុងតំបន់ ភាគច្រើនគឺគណបក្ស តេលូហ្គូ ដេសាំ (Telugu Desam) (TDP) និង គណបក្ស ចាណាតាដាល យូណាយធីត(Janata Dal United) ។

សម្ព័ន្ធប្រជាធិបតេយ្យជាតិ បានឈ្នះសំឡេងចំនួន២៩៣ អាសនៈ ក្នុងចំណោមអាសនៈសរុប ៥៤៣នៅក្នុងសភាជាន់ទាប ហើយបើគណបក្សណាមួយទទួលបាន ២៧២ អាសនៈគឺអាចបង្កើតរដ្ឋាភិបាលសំឡេងតិចតួចស្ដួចស្ដើងបាន ។

ប៉ុន្តែគណបក្ស BJP របស់លោក Modi បានឈ្នះត្រឹមតែ ២៤០ អាសនៈប៉ុណ្ណោះ ដែលធ្វើឱ្យមេដឹកនាំគណបក្ស TDP លោក ចាន់ដ្រាបាប៊ូ ណៃឌូ (Chandrababu Naidu) និងមេដឹកនាំគណបក្ស ចាណាតាដាល យូណាយធីត លោក នីទីស គូម៉ា(Nitish Kumar) និងជារដ្ឋមន្ត្រីប្រចាំរដ្ឋប៊ីហា ក្លាយជាបក្សបង្គ្រប់សំឡេង នៅក្នុងសម្ព័ន្ធភាពនេះ ដោយមាន ១៦អាសនៈ និង១២អាសនៈ។

យោងតាមអ្នកនាំពាក្យគណបក្ស TDP មួយរូប និងប្រភពចំនួន៥ពីគណបក្ស NDA បានឱ្យដឹងថា ភាគីទាំងពីរកំពុងជំរុញការទាមទារដ៏យូរមកហើយក្នុងការផ្តល់ឋានៈពិសេសដល់រដ្ឋ ដែលពួកលោកគ្រប់គ្រង។

ឋានៈពិសេសអនុញ្ញាតឱ្យរដ្ឋទទួលបានមូលនិធិអភិវឌ្ឍន៍សហព័ន្ធកាន់តែច្រើន និងលក្ខខណ្ឌនានាកាន់តែសាមញ្ញជាងមុន។ ខណៈរដ្ឋប៊ីហា គឺជារដ្ឋក្រីក្របំផុតរបស់ប្រទេសឥណ្ឌា ហើយរដ្ឋ អាន់ដ្រាប្រទេស (Andhra Pradesh)បានបាត់បង់ធនធានមួយចំនួនរបស់ខ្លួននៅក្នុងឆ្នាំ២០១៤៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        61
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        70
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm