រុស្ស៊ី និងចិន ជំទាស់នឹងអាមេរិក ជុំវិញសេចក្ដីសម្រេច UN ស្តីពីផែនការឈប់បាញ់ហ្កាហ្សា

2024/06/07 05:35:52 pm        171

រុស្ស៊ី និងចិន ដែលកាន់អំណាចវេតូនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានលើកឡើងពីការព្រួយបារម្ភរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ (០៦ មិថុនា) ជាមួយនឹងពង្រាងសេចក្ដីសម្រេចរបស់សហរដ្ឋអាមេរិក ដែលនឹងគាំទ្រសំណើមួយ ដែលគូសបញ្ជាក់ដោយលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) សម្រាប់បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។

ក្រុមអ្នកការទូតនិយាយថា សមាជិកអារ៉ាប់តែមួយគត់របស់ក្រុមប្រឹក្សានេះ គឺអាល់ហ្សេរី ក៏បានបង្ហាញសញ្ញាថាខ្លួនមិនទាន់ត្រៀមដើម្បីគាំទ្រពង្រាងនេះដែរ។ សេចក្ដីសម្រេចមួយត្រូវការសំឡេងគាំទ្រយ៉ាងតិចប្រាំបួន ហើយគ្មានការវេតូពីសហរដ្ឋអាមេរិក បារាំង អង់គ្លេស ចិន ឬរុស្ស៊ី ដើម្បីអនុម័ត។

លោក បៃដិន បានដាក់ចេញនូវផែនការបទឈប់បាញ់បីដំណាក់កាលសម្រាប់តំបន់ហ្កាហ្សា កាលពីមួយសប្តាហ៍មុន ដែលលោកបានពណ៌នាថាជាគំនិតផ្តួចផ្តើមរបស់អ៊ីស្រាអែល ហើយកំពុងស្វែងរកការគាំទ្រពីអន្តរជាតិចំពោះផែនការ ដែលក្រុមហាម៉ាស កំពុងតែសិក្សាមួយនេះ។

ពង្រាងដែលអាមេរិកដាក់ទៅក្រុមប្រឹក្សា UN ស្វាគមន៍សំណើបទឈប់បាញ់ ដោយពិពណ៌នាថាវា «អាចទទួលយកបាន» ចំពោះអ៊ីស្រាអែល ហើយ «អំពាវនាវឱ្យក្រុមហាម៉ាស ទទួលយក និងជំរុញឱ្យភាគីទាំងពីរអនុវត្តលក្ខខណ្ឌរបស់ខ្លួនឱ្យបានពេញលេញដោយមិនពន្យារពេល និងដោយគ្មានលក្ខខណ្ឌ»។

ប៉ុន្តែអ្នកការទូតនិយាយថា សមាជិកក្រុមប្រឹក្សាមួយចំនួនបានចោទជាសំណួរថាតើអ៊ីស្រាអែល ពិតជាបានទទួលយកផែនការនេះដែរឬទេ ហើយចង់ឱ្យក្រុមប្រឹក្សានេះប្រកាន់ខ្ជាប់នូវការទាមទារដែលបានធ្វើឡើងកាលពីខែមីនា ជំនួសវិញ សម្រាប់បទឈប់បាញ់ជាបន្ទាន់ និងការដោះលែងចំណាប់ថ្នូរទាំងអស់ដោយគ្មានលក្ខខណ្ឌ៕


អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am       
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        61
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm