អាស៊ាននឹងជំរុញបង្កើតក្របខណ្ឌរឹងមាំ និងកាលានុវត្តន៍ភាព នៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

2024/06/07 06:35:22 pm        98

ភ្នំពេញ ៖ អាស៊ាននឹងជំរុញបង្កើតក្របខណ្ឌរឹងមាំ និងកាលានុវត្តន៍ភាព សម្រាប់ការអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុង ទិសដៅជំរុញលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងគុណតម្លៃនៃមនុស្សជាតិ។

​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តី អាស៊ាន ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី ២០ ក្រោមប្រធានបទ «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត៖ដំណើរឆ្ពោះទៅ អនាគត» នៅថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៤ នេះថា នៅតាមបណ្តាប្រទេសទាំងដប់របស់អាស៊ាន ប្រទេសនីមួយៗបានបង្កើតកិច្ចខិត ខំប្រឹងប្រែង ក្នុងការពង្រឹងស្ថាប័នពាក់ព័ន្ធលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងគោលបំណងដើម្បីជំរុញកំណើន សេដ្ឋកិច្ច និងការអភិវឌ្ឍនៅក្នុងតំបន់ ខណៈដែលវឌ្ឍនភាពនិងការអភិវឌ្ឍ ត្រូវបានផ្តល់អាទិភាពផ្សេងៗគ្នាទៅតាមប្រទេសនីមួយៗ។ ស្របគ្នានេះ វាជាសមិទ្ធផលដ៏ប្រពៃ ដែលប្រទេសមួយចំនួនក្នុងអាស៊ាន សម្រេចបាននូវកំណើននិងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម គួរជាទីសាទរ, ភាពជោគជ័យនេះ គឺភាគច្រើនដោយសារតែការវិនិយោគទៅក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

ជុំវិញបញ្ហានេះ, ឯកឧត្តម ពិតជាមានសេចក្តីសោមនស្សរីករាយ ក្នុងការរាយការណ៍ អំពីកិច្ចប្រជុំរយៈពេលមួយសប្តាហ៍នេះ ដោយផ្តោតជាចម្បងលើការប្រមូលផ្តុំមតិពីរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូលើប្រធានបទ «ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៖ដំណើរឆ្ពោះទៅអនាគត» ដែលប្រធានបទនេះ នឹងពិភាក្សាពីសក្តានុពលដ៏ធំធេង និង ហានិភ័យទាក់ទង នឹងបញ្ញាសិប្បនិម្មិត។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នឹងស្វែងយល់ពីផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិត លើគ្រប់វិស័យ សំខាន់ៗដូចជា ឧស្សាហកម្ម អប់រំ សុខាភិបាល ការប្រែប្រួលអាកាសធាតុ និងវិស័យសេវាកម្ម។

ទាក់ទិនការពិភាក្សាពីកិច្ចប្រជុំនេះដែរ, ត្រូវបានរំលេចនៅក្នុងសេចក្តីថ្លែងការណ៍រួម សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ។ សេចក្តីថ្លែង ការណ៍នេះ នឹងចែករំលែកទស្សនៈរួមរបស់រដ្ឋមន្ត្រី និងអ្នកតំណាង ហើយនឹងសង្កត់ធ្ងន់លើផ្នែកសំខាន់ៗ សម្រាប់គម្រោងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ គោលដៅសំខាន់គឺបង្កើតក្របខណ្ឌរឹងមាំ និងកាលានុវត្តន៍ភាព សម្រាប់ការ អភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដោយប្រកាន់ខ្ជាប់នូវ ក្រមសីលធម៌ និងគុណតម្លៃនៃមនុស្សជាតិ។ បញ្ហានេះ, យើងត្រូវការជាបន្ទាន់ ដើម្បីបង្កើតគោលការណ៍ណែនាំ និងក្របខណ្ឌ ច្បាស់លាស់ សម្រាប់ការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងតំបន់របស់យើង ស្របតាមគោលដៅស្នូល នៃផែនការសហគមន៍អាស៊ាន របស់យើង ដែលផ្តោតលើមនុស្ស៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm