អ្នកនយោបាយស្លូវ៉ាគី នៅតែខ្វែងគំនិតគ្នាយ៉ាងជូរចត់ បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រី

2024/06/07 08:15:48 pm        174

ការសម្រាករយៈពេលខ្លីនៃភាពតានតឹងនយោបាយ ដែលកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ (Robert Fico) ត្រូវបានបាញ់ប្រហារចំនួនបួនគ្រាប់ កាលពីខែមុន បានផ្ដល់ចំណុចចាប់ផ្ដើមសម្រាប់ល្បែងនយោបាយបន្ទោសគ្នាទៅមកដ៏កាន់តែជូរចត់។ អ្នកនយោបាយនៅក្នុងប្រទេសដ៏តូចមួយនៅអឺរ៉ុបខាងកើតនេះ នៅតែខ្វែងគំនិតគ្នា និងមានភាពតានតឹង មួយសប្តាហ៍បន្ទាប់ពីលោក ហ្វីកូ បានចាកចេញពីមន្ទីរពេទ្យ។

ការប៉ុនប៉ងធ្វើឃាតលើមេដឹកនាំស្លូវ៉ាគី នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររយៈពេល ៣០ ឆ្នាំរបស់ប្រទេស ហើយជាលើកដំបូងនៅលើទ្វីបក្នុងរយៈពេលជាង ២ ទសវត្សរ៍។ សម្រាប់មនុស្សជាច្រើន ការវាយប្រហារថ្ងៃទី១៥ ខែឧសភា នោះបានបង្កប់នូវស្នាមរបួសដ៏ជ្រៅនៃកំណើនភាពខ្វែងគំនិត ដែលបានញាំញីប្រទេសស្លូវ៉ាគី អស់រយៈពេលជាច្រើនឆ្នាំ។

ក្រុមអាជ្ញាធរបាននិយាយថា ការបាញ់ប្រហារនេះមានហេតុផលនយោបាយ។ ជនល្មើសដែលត្រូវបានកំណត់អត្តសញ្ញាណដោយប្រព័ន្ធផ្សព្វផ្សាយស្លូវ៉ាគី ថាជាអ្នកនិពន្ធកំណាព្យ ឈ្មោះ ជូរ៉ាច ស៊ីនទូឡា (Juraj Cintula) វ័យ ៧១ ឆ្នាំ មានប្រវត្តិនយោបាយមិនប្រក្រតី ដោយគាំទ្រគណបក្សជាច្រើននៅក្នុងប្រទេស។

ការប៉ុនប៉ងធ្វើឃាតលើលោក ហ្វីកូ បានកើតឡើងនៅពេលដែលរដ្ឋាភិបាលរបស់លោកព្យាយាមជំរុញការផ្លាស់ប្តូរដ៏ចម្រូងចម្រាសជាច្រើន ដូចជាការបិទការិយាល័យរដ្ឋអាជ្ញាពិសេសរបស់ប្រទេសស្លូវ៉ាគី ដែលស៊ើបអង្កេតអំពើពុករលួយកម្រិតខ្ពស់ និងការគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ។

ក្រុមអ្នកជំនាញបាននិយាយថា វិធានការបែបនោះនឹងកាន់តែធ្វើឱ្យការខ្វែងគំនិតគ្នាកាន់តែស៊ីជម្រៅប៉ុណ្ណោះ។ មួយខែមុនការធ្វើឃាតនោះ លោក ហ្វីកូ បានរិះគន់អ្នកសារព័ត៌មាន និងក្រុមប្រឆាំងរបស់ប្រទេសស្លូវ៉ាគី ដោយចោទពួកគេពីការផ្សព្វផ្សាយភាពស្អប់ខ្ពើម និងព្យាករណ៍យ៉ាងឃោរឃៅថា នោះអាចនាំទៅដល់ការសម្លាប់ឥស្សរជនជាន់ខ្ពស់របស់រដ្ឋាភិបាល៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm