ការវិភាគ៖ចំនួនការស្លាប់ស្ត្រី និងកុមារនៅហ្កាហ្សា បានធ្លាក់ចុះ ខណៈចំនួនអ្នកស្លាប់សរុបបន្តកើនឡើង

2024/06/07 08:51:11 pm        183

សមាមាត្រនៃតួលេខស្ត្រី និងកុមារប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ហាកដូចជាបានធ្លាក់ចុះយ៉ាងខ្លាំង នេះបើតាមការវិភាគរបស់សារព័ត៌មាន AP លើទិន្នន័យរបស់ក្រសួងសុខាភិបាលហ្កាហ្សា ដែលការរកឃើញនេះស្របគ្នានឹងការផ្លាស់ប្តូរយុទ្ធសាស្ត្រសមរភូមិរបស់អ៊ីស្រាអែល ប៉ុន្តែផ្ទុយនឹងសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់ក្រសួងសុខាភិបាលដែលកាន់កាប់ដោយក្រុមហាម៉ាស។

ការរកឃើញនេះមានសារៈសំខាន់ណាស់ ដោយសារអត្រាមរណភាពរបស់ស្ត្រី និងកុមារ គឺជាតួលេខតំណាងដែលអាចប្រើបានដ៏ល្អបំផុតសម្រាប់ជនរងគ្រោះស៊ីវិលនៅក្នុងជម្លោះដ៏បំផ្លិចបំផ្លាញបំផុតមួយក្នុងសតវត្សទី២១។ កាលពីខែតុលា នៅពេលដែលសង្រ្គាមបានចាប់ផ្តើម តួលេខការស្លាប់ស្រី្ត និងកុមារលើសពី ៦០ ភាគរយ ខណៈនៅខែមេសា មានទាបជាង ៤០ ភាគរយប៉ុណ្ណោះ ប៉ុន្តែការផ្លាស់ប្តូរនេះមិនត្រូវបានគេកត់សម្គាល់ឡើយអស់រយៈពេលជាច្រើនខែ ដោយអង្គការសហប្រជាជាតិ និងប្រព័ន្ធផ្សព្វផ្សាយជាច្រើន ព្រមទាំងក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស មិនបានប្រឹងប្រែងបញ្ជាក់កំណត់ត្រាឱ្យច្បាស់នោះទេ។

អ៊ីស្រាអែល ប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិជុំវិញកម្រិតនៃការស្លាប់ជនស៊ីវិលដែលមិនធ្លាប់មានពីមុនមកនៅក្នុងតំបន់ហ្កាហ្សា និងសំណួរអំពីថា តើប្រទេសនេះបានធ្វើគ្រប់គ្រាន់ឬទេ ដើម្បីការពារជនស៊ីវិលនៅក្នុងសង្គ្រាមរយៈពេល ៨ ខែ ដែលគ្មានសញ្ញាបញ្ចប់ ខណៈការវាយប្រហារផ្លូវអាកាសថ្មីៗចំនួនពីរលើកនៅហ្កាហ្សា បានសម្លាប់ជនស៊ីវិលរាប់សិបនាក់បន្ថែមទៀត។

ដោយភាពតានតឹងនៃការប្រយុទ្ធគ្នាបានថយចុះខ្លះ ចំនួនអ្នកស្លាប់នៅតែបន្តកើនឡើង ប៉ុន្តែក្នុងអត្រាយឺតជាងមុន ហើយមានជនស៊ីវិលស្លាប់តិចជាងមុន។ ទិន្នន័យថ្មីបំផុតរបស់ក្រសួងសុខាភិបាលហ្កាហ្សា បង្ហាញថា នៅក្នុងខែមេសា ស្ត្រី និងកុមារមានចំនួន ៣៨ ភាគរយនៃការស្លាប់ថ្មី ហើយត្រូវបានកំណត់អត្តសញ្ញាណច្បាស់លាស់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        125
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        118
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm