ទាហានអ៊ីស្រាអែល បានរកឃើញច្រកចូលផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស នៅក្នុងបន្ទប់គេងរបស់កុមារក្នុងទីក្រុងរ៉ាហ្វា កាលពីថ្ងៃព្រហស្បតិ៍។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) និយាយថា ខ្លួនបានរកឃើញឃ្លាំងអាវុធ និងគ្រឿងផ្ទុះពីផ្លូវរូងក្រោមដីនោះ។ ប្រតិបត្តិការនេះ គឺចុងក្រោយបង្អស់នៃអ្វីដែលអ៊ីស្រាអែលហៅថា ជា «ប្រតិបត្តិការកំណត់គោលដៅជាក់លាក់ដែលលើផ្អែកលើព័ត៌មានចារកម្ម នៅខាងក្នុងទីក្រុងរ៉ាហ្វា។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ក្នុងសប្តាហ៍នេះ កងទ័ព បានរកឃើញកំណាត់ផ្លូវរូងក្រោមដីមួយ នៅខាងក្នុងបន្ទប់គេងរបស់កុមារ និងកាំបិតរបស់អ្នកកាប់សម្លាប់ នៅជាប់នឹងវា។ លើសពីនេះទៅទៀតនោះ កងទ័ពបានកំណត់អត្តសញ្ញាណភេរវករចំនួន ៦នាក់នៅជិតសាលារៀនមួយ នៅក្នុងតំបន់របស់កងទ័ព។ ក្រុមភេរវករ ត្រូវបានសម្លាប់ដោយយានអាកាសគ្មាននុស្សបើក (UAV) និងរថក្រោះ។

រូបភាពដែលចេញផ្សាយដោយ IDF បង្ហាញពីកងទ័ពដែលកំពុងប្រតិបត្តិការ នៅក្នុងបរិវេណទីក្រុងទីក្រុង រ៉ាហ្វាដែលមានរស់នៅយ៉ាងច្រើន។ រូបភាពជាច្រើនក៏បង្ហាញពីឃ្លាំងផ្ទុកអាវុធ គ្រឿងផ្ទុះ និងគ្រឿងបរិក្ខារផ្សេងទៀត ដែលទាហានបានរកឃើញក្នុងអំឡុងពេលប្រតិបត្តិការ។
ព័ត៌មាននៃប្រតិបត្តិការនេះ កើតមានក្នុងថ្ងៃតែមួយ ដែលការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ ភេរវករហាម៉ាស និងជីហាដឥស្លាម ដែលលាក់ខ្លួននៅសាលារៀនរបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅកណ្តាលតំបន់ហ្កាហ្សា។ មន្ត្រីមូលដ្ឋាននិយាយថា ការវាយប្រហារនោះ បានសម្លាប់មនុស្សជាង ៣០នាក់ ក្នុងនោះមានស្ត្រី និងកុមារ ២៣នាក់។