មេបញ្ជាការយោធាស៊ូដង់ ប្តេជ្ញាប្រយុទ្ធជាមួយកងកម្លាំងយោធាប៉ារ៉ា រហូតដល់ទីបញ្ចប់

2024/06/07 09:10:53 pm        165

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាអធិបតេយ្យភាព បានឲ្យដឹងថា អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) លោក Abdel Fattah Al-Burhan កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា កងទ័ពនឹងប្រយុទ្ធជាមួយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) រហូតដល់ទីបញ្ចប់។

លោក Al-Burhan ដែលជាប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពអន្តរកាលរបស់ប្រទេសស៊ូដង់ បានលើកឡើងដូច្នេះ នៅពេលថ្លែងសុន្ទរកថាទៅកាន់កងពលទ័ពជើងគោកទី ១៨ របស់កងទ័ពនៅទីក្រុង Kosti ក្នុងរដ្ឋ វ៉ាយ ណៃ(White Nile)។

លោក Al-Burhan បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា យើងនឹងប្រយុទ្ធប្រឆាំងជាមួយកងជីវពលកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) ជាក្រុមភេរវករ រហូតដល់ទីបញ្ចប់ ទោះបីជាយើងនៅសល់ទាហានចុងក្រោយតែម្នាក់ក៏ដោយ។ ទន្ទឹមនឹងនេះ មេបញ្ជាការយោធារូបនេះ បានប្តេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះ «ឧក្រិដ្ឋកម្មរបស់កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF)» នៅក្នុងភូមិ Wad Al-Noura ក្នុងរដ្ឋ Gezira ដោយនិយាយសំដៅទៅលើការវាយប្រហាររបស់កងកម្លាំង RSF កាលពីពេលមុន ដែលបានសម្លាប់ជនស៊ីវិលជាងមួយរយនាក់។

ការប៉ះទង្គិចគ្នាដោយហិង្សា កាលពីពេលថ្មីៗនេះ បាននិងកំពុងផ្ទុះឡើងរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) នៅរដ្ឋធានី Khartoum និងនៅ Gezira នៅភាគកណ្តាលប្រទេសស៊ូដង់ ព្រមទាំងនៅរដ្ឋវ៉ាយ ណៃ(White Nile) និងនៅទីក្រុង Darfur ។

ការកើនឡើងនេះ គឺជាផ្នែកមួយនៃជម្លោះកាន់តែធំ រវាងភាគីទាំងពីរ នៅទូទាំងប្រទេសស៊ូដង់ ចាប់តាំងពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២៣ ដែលរហូតមកដល់ពេលនេះ បានឆក់យកជីវិតមនុស្ស ១៥.៥៥០នាក់ និងបានជម្លៀសប្រជាជនជាង ៨,៨ លាននាក់នៅទូទាំងប្រទេស នេះបើយោងតាមការប៉ាន់ប្រមាណដោយការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ប៉ុន្តែតួលេខនេះ ពុំបានរាប់បញ្ចូលអ្នកស្លាប់ចុងក្រោយ ដែលត្រូវបានរាយការណ៍នោះទេ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm