នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងថ្លែងសុន្ទរកថាទៅកាន់សភាអាមេរិក នៅថ្ងៃទី២៤ ខែកក្កដា

2024/06/07 05:12:13 pm        61

បណ្ដាមេដឹកនាំខាងគណបក្សសាធារណរដ្ឋ កាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែមិថុនា) បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា លោកនឹង «បង្ហាញការពិត» អំពីសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា នៅពេលដែលលោកថ្លែងសុន្ទរកថាទៅកាន់សភាសហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែកក្កដា អំឡុងពេលធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានសភាលោក Mike Johnson និងមេដឹកនាំសំឡេងភាគតិចនៅព្រឹទ្ធសភា លោក Mitch McConnell បានឲ្យដឹងថា លោក Netanyahu នឹងនិយាយទៅកាន់សម័យប្រជុំរួមនៃសភាតំណាងរាស្រ្ត និងព្រឹទ្ធសភា។

ហើយតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន លោក Netanyahu បានលើកឡើងថា៖ «ខ្ញុំមានសេចក្ដីត្រេកអរជាពន់ពេក ក្នុងការទទួលបានឯកសិទ្ធិតំណាងឲ្យប្រទេសអ៊ីស្រាអែល នៅចំពោះមុខសភាទាំង២ និងដើម្បីបង្ហាញការពិតអំពីសង្រ្គាមដ៏យុត្តិធម៌របស់យើងប្រឆាំងនឹងអ្នកដែលព្យាយាមបំផ្លាញពួកយើង ចំពោះតំណាងប្រជាជនអាមេរិក និងពិភពលោកទាំងមូល»។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Netanyahu កើតឡើងចំពេលមានភាពតានតឹង រវាងលោក និងប្រធានាធិបតីអាមេរិក លោក Joe Biden ដែលបានគាំទ្រយុទ្ធនាការរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ប៉ុន្តែថ្មីៗនេះបានរិះគន់កាន់តែខ្លាំង ចំពោះយុទ្ធសាស្ត្ររបស់ខ្លួន និងបានរារាំងការដឹកជញ្ជូនគ្រាប់បែកមួយចំនួន។

ហើយភ្លាមៗនេះ គេនៅមិនច្បាស់ទេថា តើអំឡុងទស្សនកិច្ចនៅសហរដ្ឋអាមេរិកនោះ លោក Netanyahu នឹងជួបជាមួយលោក Biden ដែរ ឬយ៉ាងណា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am