
ក្រុមអ្នកឆ្លើយតបសង្រ្គោះបន្ទាន់ និយាយថា រថយន្តក្រុងដឹកសិស្សសាលាមួយគ្រឿង បានបើកធ្លាក់ផ្លូវចូលក្នុងទន្លេនៅតំបន់ភាគពាយ័ព្យប្រទេសស៊ីរីកាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោច ៧នាក់ និងមនុស្សជាង ២០នាក់ផ្សេងទៀត រងរបួស ។
រូបភាពវីដេអូឃ្លីបពីក្រុមមួកស. ឃើញរថយន្តក្រុងដឹកសិស្សសាលាពណ៌ស.មួយគ្រឿង នៅក្នុងទឹកទន្លេ ខណៈដែលមនុស្សរាប់សិបនាក់ ព្យាយាមហែលទឹកទៅជិតរថយន្ត ។
នៅក្នុងរូបភាពវីដេអូឃ្លីបនេះដែរ ឃើញក្រុមជួយសង្រ្គោះ ដើរចុះតាមចំណោតថ្ម ដើម្បីស្វែងរកអ្នករស់រាន ខណៈគ្រូពេទ្យ កំពុងព្យាយាមជួយសង្រ្គោះអាយុជីវិតជនរងគ្រោះ ។
ក្រុមមួកស. និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រថយន្តមួយគ្រឿងនេះ កំពុងចុះកម្មសិក្សា ពេលដែលវាបើកធ្លាក់ផ្លូវនៅតំបន់ Ayoun Ara ស្ថិតនៅភាគខាងលិចទីក្រុង Idlib ហើយនិងបានធ្លាក់ចូលទន្លេ Orontes ។
គេនៅពុំទាន់ដឹងច្បាស់ភ្លាមៗនោះទេ ពីមូលហេតុដែលបណ្តាលឲ្យរថយន្តក្រុងដឹកសិស្សសាលាមួយគ្រឿងនេះ បើកធ្លាក់ផ្លូវចូលក្នុងទន្លេបែបនេះ ៕