អាស៊ាននឹងពង្រឹងវិស័យចំនួន៣ សំដៅធានាដល់ប្រសិទ្ធភាព នៃការអនុវត្តផែនការសហគមន៍អាស៊ានឆ្នាំ២០២៥

2024/06/08 01:11:06 am        169

ភ្នំពេញ ៖ កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន បានបញ្ជាក់នូវការប្ដេជ្ញាចិត្តជាថ្មី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ សំដៅធានាឱ្យមានប្រសិទ្ធភាព នៃការអនុវត្តផែនការសហគមន៍អាស៊ានឆ្នាំ២០២៥ និងចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ ២០៤៥ ក្នុងការប្រឈមបញ្ហាជាសកល និងក្នុងតំបន់។

​តាមសេចក្តីថ្លែងការរួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប, ដែលដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ដោយកិច្ចប្រជុំនេះបានបង្ហាញការពេញចិត្តចំពោះវឌ្ឍនភាព នៃការអនុវត្តផលសេដ្ឋកិច្ចអាទិភាព (PED) ឆ្នាំ២០២៤ និងអាទិភាពប្រចាំឆ្នាំ (APs) នៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រួមមាន៖ ការអនុវត្តផលសេដ្ឋកិច្ចអាទិភាព គំនិតផ្តួចផ្តើម បង្កើតវេទិកាអប់រំអនឡាញអាស៊ាន សម្រាប់ឧស្សាហកម្ម ៤.០ សហការដឹកនាំដោយប្រទេសឡាវ កម្ពុជា និងថៃ, វេទិកាអនឡាញ គាំទ្រដល់ការអភិវឌ្ឍជំនាញសំខាន់ៗ និងការបណ្តុះធនធានមនុស្សសម្រាប់ឧស្សាហកម្ម ៤.០ ដែលផ្ដល់ផលវិជ្ជមានដល់សហគមន៍ អាស៊ាន។ អាទិភាពប្រចាំឆ្នាំ, គម្រោងបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន (ដំណាក់កាលទី III) សហការដឹកនាំដោយ ប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី, គំនិតផ្ដួចផ្ដើមនេះនឹងក្លាយជាវេទិកាផ្គូរផ្គង ការផ្ទេរបច្ចេកវិទ្យា ដែលផ្តួចផ្តើមគំនិតដំបូងដោយបង្កើន លទ្ធភាពទទួលបានបច្ចេកវិទ្យាសំខាន់ៗ នៅក្នុងអាស៊ាន។

ក្រៅពីវិធានខាងលើ, អាទិភាពប្រចាំឆ្នាំនេះ បានផ្តោតលើការបង្កើតយុទ្ធសាស្ត្រស្រាវជ្រាវហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់អាស៊ាន (ដំណាក់ កាលទីអាស៊ាន II) ដឹកនាំដោយប្រទេសថៃ។ យុទ្ធសាស្ត្រនេះត្រូវបានរំពឹងថា នឹងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវ ទាំងអស់របស់រដ្ឋជាសមាជិក នៅត្រឹមចុងឆ្នាំ២០២៥ និងលើកកម្ពស់សមាហរណកម្មដ៏រលូននៃការចែករំលែកហេដ្ឋារចនាសម្ព័ន្ធ ដើម្បី ជំរុញការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ អាទិភាពប្រចាំឆ្នាំ មានគំនិតផ្តួចផ្តើមបង្កើតធុរកិច្ចថ្មីអាស៊ាន ដែលដឹកនាំ ដោយប្រទេសម៉ាឡេស៊ី ដោយបម្រើជាច្រករួមនៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីអាស៊ាន គំនិតផ្តួចផ្តើមនេះផ្ដល់ព័ត៌មានអំពីធុរកិច្ចថ្មីក្នុង អាស៊ាន, សកម្មភាពពាក់ព័ន្ធដែលទាក់ទងនឹងសហគ្រិនភាពបច្ចេកវិទ្យា និងផ្នែកព័ត៌មាន, លើសពីនេះច្រករួមនេះ អនុញ្ញាតឱ្យធុរកិច្ច ថ្មី និងអ្នកវិនិយោគអាចទាក់ទងគ្នាទៅវិញទៅមក។

ក្រៅពីនេះ អាទិភាពប្រចាំឆ្នាំ មានគំនិតផ្តួចផ្តើមបង្កើតសហគមន៍ចល័តភាពអ្នកមានទេពកោសល្យអាស៊ាន (ASEAN Talent Mobility) ដែលដឹកនាំដោយប្រទេសថៃ, ចល័តភាពអ្នកមានទេពកោសល្យផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អាចជួយ សម្រួលដល់ការផ្លាស់ប្តូរគំនិត ភ្ជាប់បណ្តាញជាអន្តរការី និងលើកម្ពស់ភាពខ្លាំងក្នុងស្រុក, ទន្ទឹមនឹងនោះ បង្កើនជំនាញសម្រាប់អ្នកមាន ទេពកោសល្យ។ ប្រព័ន្ធចល័តភាពអ្នកមានទេពកោសល្យអាស៊ាន ត្រូវបានរៀបចំឡើងដើម្បីផ្ដល់ឱកាសសម្រាប់អ្នកដែលមាន ទេពកោសល្យផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់អាស៊ាន ក្នុងការប្រមូលផ្តុំ សហការ និងរួមចំណែកដល់កំណើនក្នុង តំបន់។ អាទិភាពប្រចាំឆ្នាំ, អនុវត្តគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃភាពធន់នៃវិស័យថាមពលអាស៊ាន៖ ការកសាងសមត្ថភាព វាយតម្លៃភាពធន់នៃវិស័យថាមពល ដែលដឹកនាំដោយប្រទេសថៃ។ រដ្ឋជាសមាជិកអាស៊ាន នឹងរៀនសូត្រអំពីការវាយតម្លៃភាពធន់ នៃវិស័យថាមពល ដោយផ្អែកលើគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃភាពធន់នៃវិស័យថាមពលរបស់អាស៊ាន តាមរយៈគម្រោង ដែលមានចំណងជើងថា “ការបណ្តុះបណ្តាលស្តីពីការវាយតម្លៃភាពធន់នវិស័យថាមពល៖ ឆ្ពោះទៅរកប្រព័ន្ធថាមពលដែលបន្សំ នឹង អាកាសធាតុ រួមជាមួយគោលការណ៍ជាច្រើនផ្សេងៗទៀត ដើម្បីជំរុញការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឲ្យកាន់តែរីក ចម្រើន៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        163
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm