
ដោយមិនមានសញ្ញានៃការរីកមច្រើនក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អ្នកសម្រុះសម្រួល ដើម្បីឈានដល់បទឈប់បាញ់ នៅក្នុងសង្រ្គាមហ្កាហ្សា កងកម្លាំងអ៊ីស្រាអែល បានវាយលុកទីក្រុងរ៉ាហ្វាតាមអាកាស និងជើងគោកដី នៅពេលយប់ ខណៈដែលរថក្រោះព្យាយាមឆ្ពោះទៅភាគខាងលិចបន្ថែមទៀត។
ការប្រយុទ្ធគ្នាដោយកាំភ្លើងយ៉ាងសាហាវរវាងទាហានអ៊ីស្រាអែល និងយុទ្ធជនប៉ាឡេស្ទីនដឹកនាំដោយក្រុមហាម៉ាស ក៏កំពុងកើតឡើងដែរ។
អ្នកស្រុក បាននិយាយថា រថក្រោះដែលបានគ្រប់គ្រងតាមខ្សែបន្ទាត់ព្រំដែនជាមួយអេហ្ស៊ីប បានធ្វើការវាយឆ្មក់ជាច្រើនលើកឆ្ពោះទៅភាគខាងលិច និងកណ្តាលនៃទីក្រុងភាគខាងត្បូង ដោយបានធ្វើឲ្យអ្នកស្រុកជាច្រើននាក់ ដែលជាប់នៅខាងក្នុងផ្ទះរបស់ពួកគេ ហើយត្រូវបានចាប់ខ្លួនដោយការភ្ញាក់ផ្អើល។
បុរសជនជាតិប៉ាឡេស្ទីនម្នាក់ បាននិយាយថា៖«ខ្ញុំគិតថា កងកម្លាំងកាន់កាប់ កំពុងព្យាយាមទៅដល់តំបន់ឆ្នេររ៉ាហ្វា ការវាយឆ្មក់ និងការទម្លាក់គ្រាប់បែកនៅពេល គឺជាយុទ្ធសាស្ត្រ ពួកគេ បានចម្រុកចូលវាយ ប្រហារយ៉ាងខ្លាំងក្លា មុនពេលពួកគេ ដកថយ»។
បុរសនេះ បានប្រាប់សារព័ត៌មានរ៉យទ័រថា៖«វាជាយប់ដ៏អាក្រក់បំផុតមួយ មនុស្សមួយចំនួន បានរងរបួសនៅក្នុងផ្ទះរបស់ពួកគេ មុនពេលត្រូវបានជម្លៀសចេញ នៅព្រឹកនេះ»។