រដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញមន្ទីរបរិស្ថានខេត្តកំពង់ធំសហការជាមួយមន្ទីរអប់រំនិងអាជ្ញាធរដែនដីផ្សព្វផ្សាយពីយុទ្ធសាស្ត្រចក្រា

2024/06/08 02:20:00 am        87

កំពង់ធំ ៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជំរុញមន្ទីរបរិស្ថានខេត្តកំពង់ធំសហការជាមួយមន្ទីរអប់រំ យុវជននិងកីឡា និងអាជ្ញាធរដែនដីផ្សព្វផ្សាយពីយុទ្ធសាស្ត្រចក្រាដល់ប្រជាពលរដ្ឋនិងសិក្សានុសិស្ស ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាននិងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណ គឺ«ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០»។ 

ការជំរុញនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ នារសៀលថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០២៤។

ជាមួយគ្នានេះ ឯកឧត្តមរដ្នមន្រ្តី បានថ្លែងអំណរគុណថ្នាក់ដឹកនាំនិងមន្រ្តីរបស់ក្រសយងបរិស្ថានទាមងអស់ ដេលបានបម្រើជាតិមាតុភូមិ ដែលរយៈពេលកន្លងមកនេះកម្ពុជា បានសម្រេចនូវសមិទ្ធផលជាច្រើន ជាពិសេសការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្រ្ត៣ គឺ ស្អាត បៃតង និងចីរភាព។ ភាពស្អាតគឺនៅក្នុងខេត្តកំពង់ធំ សិស្សនុសិស្ស លោកគ្រូអ្នកគ្រូ មន្រ្តីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ បានចុលរួមជំរុញឱ្យយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើប្លាស្ទិកទេ»បានជោគជ័យ ដែលនៅទូទាំងប្រទេស មានអ្នកចូលរួមជាង ៨,៨លាននាក់។ ហើយជាមួយគ្នានេះ ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស នៅតាមសាលារៀន បានបណ្តុះភាពស្អាតពីក្នុងចិត្ត បន្តភាពស្អាតនៅខាងក្រៅ គឺជួយឱ្យសង្គមកម្ពុជាស្អាត ឆ្ពោះទៅកម្ពុជាមានកេរ្តិ៍ឈ្មោះស្អាតលើឆាកអន្តរជាតិ ជាជំហានៗ ក្នុងនោះបានកំពុងអនុវត្តយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន»។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា មន្ទីរត្រូវបន្តធ្វើការផ្សព្វផ្សាយដល់មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ឲ្យចូលរួមខិតខំថែរក្សាអនាម័យ សម្អាតបរិស្ថានជាប្រចាំ និងរក្សាសោភ័ណភាពបរិស្ថានបន្ថែមទៀតតាមរយៈការចូលរួមទាំងអស់គ្នា ជាពិសេសត្រូវខិតខំសិក្សាស្វែងយល់ពីផលប៉ះពាល់ដែលកើត មកពីថង់ប្លាស្ទិកដែលកំពុងនិយមប្រើប្រាស់ជាប្រចាំ ដោយរួមគ្នាខិតខំដោះស្រាយបញ្ហាសំណល់ប្លាស្ទិក សំដៅធ្វើឲ្យការប្រើប្រាស់ប្លាស្ទិក ត្រូវបានកាត់បន្ថយមកតិចបំផុត តាមដែលអាចធ្វើបាន។ ជាមួយគ្នានេះ ឯកឧត្តម បានជំរុញឱ្យមន្ទីរពង្រឹងកិច្ចសហការ ជាមួយអាជ្ញាធរគ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ អ្នកពាក់ព័ន្ធ ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ជាពិសេសការអនុវត្តអាទិភាពនៃវិធានការទប់ស្កាត់នឹងបង្រាបបទល្មើសធនធានធម្មជាតិ ក្នុងនោះគឺអនុវត្តច្បាប់១០០%ចមពោះជនល្មើស និងការបណ្តុះកូនឈើ ដើម្បីចែកជូនប្រជាពលរដ្ឋដាំឱ្យបានច្រើន ស្របតាមយុទ្ធនាការដាំឈើយ៉ាងតិច១លានដើម ជារៀងរាល់ឆ្នាំ។ សូមបញ្ជាក់ថា ក្នុងយុទ្ធនាការនេះ ក្រសួងបរិស្ថាននឹងរៀបចមពិធីផ្សព្វផ្សាយនិងពិព័រណ៍កូនឈើ ក្រោមប្រធានបទ «ពន្លកបៃតង» នៅថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខទីស្តិការក្រសួងបរិស្ថាន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ការបំផុសស្មារតីរបស់សាធារណជនពិសេសស្រទាប់យុវជនឲ្យយល់ដឹងអំពីភាពបៃតង ដែលផ្តល់ប្រយោជន៍ដល់ជវិតរស់នៅរបស់មនុស្សជាតិ ជាពិសេសសុខភាពមនុស្ស និងគុណភាពបរិស្ថាន ដែលនេះជាឱកាសនៃការឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នា ដើម្បីបុព្វហេតុរួមចំណែកការពារ និងថែរក្សាគុណ ភាពបរិស្ថាន ភពផែនដីឲ្យឈានឆ្ពោះទៅរក្សានិរន្តរភាព និងភាពស្រស់បំព្រងសម្រាប់មនុស្សគឺចូលរួមដាំដើមឈើឲ្យបានច្រើននិងចូលរួមការពារទាំងអស់គ្នា៕ អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm