
ក្រសួងសុខាភិបាលប៉ាឡេស្ទីន និងក្រុមគ្រូពេទ្យបឋម និយាយថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ ជនប៉ាឡេស្ទីន ៣នាក់ និង ១៣នាក់ផ្សេងទៀត រងរបួស អំឡុងការវាយឆ្មក់របស់ពួកគេលើទីក្រុង Jenin ស្ថិតក្នុងតំបន់វ៉េសប៊ែង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ។
យោងធាអ៊ីស្រាអែល និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងម្លាំងរបស់ខ្លួន បានផ្ទុះអាវុធជាមួយក្រុមជីវពល អំឡុងប្រតិបត្តិការនៅក្នុងទីក្រុង Jenin ។
ពួកគេអះអាងថា កងកម្លាំងបានសម្លាប់ក្រុមជីវពលមួយចំនួន និងបានធ្វើឲ្យមានអ្នករបួសផងដែរ រួមទាំងអ្នកចោលគ្រឿងផ្ទុះ ប៉ុន្តែពួកគេពុំបញ្ជាក់ឲ្យបានច្បាស់លាស់ពីចំនួនអ្នកស្លាប់ និងអ្នករងរបួសនោះឡើយ ។
យោធាអ៊ីស្រាអែលបន្តថា ឧទ្ធម្ភាគចក្រ បានវាយប្រហារតំបន់នោះ ហើយជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួន ។
ចាប់តាំងពីការផ្ទុះសង្រ្គាមនៅតំបន់ហ្កាហ្សាកាលពីខែតុលា ឆ្នាំ ២០២៣មក តំបន់វ៉េសប៊ែងដែលជនប៉ាឡេស្ទីន ចង់ធ្វើជារដ្ឋអនាគតរបស់ពួកគេនោះ បានប្រែក្លាយជាសមរភូមិមុខទី ២ ៕