ប្រដាល់៖ កំពូលកីឡាករប្រដាល់ហ្វីលីពីន Manny Pacquiao ដែលគ្រោងប្រកួតនៅចុងខែនេះត្រូវផ្លាស់ប្តូរគូប្រកួតហើយ បន្ទាប់ពីម្ចាស់ខ្សែក្រវាត់ WBC និង IBF, Errol Spence Jr. មានរបួសភ្នែក។

កីឡាករដែលចូលមកជំនួសនោះគឺ Yordenis Ugas ដែលជាម្ចាស់ខ្សែក្រវាត់ WBA welterwieght។ កីឡាករអាមេរិក Errol Spence Jr. ត្រូវបានក្រុមគ្រូពេទ្យពិនិត្យឃើញថា មានរបួសភ្នែក និងត្រូវការការវះកាត់។ ចំណែកគូប្រកួតថ្មីកីឡាករវ័យ ៣៥ឆ្នាំគុយបា Yordenis Ugas ប្រកួតរបស់គេចុងក្រោយបំផុតគឺយកឈ្នះ Abel Ramos ឈ្នះខ្សែក្រវាត់ WBA កាលពីខែវិច្ឆិកា។ ដំបូង Ugas ត្រូវជួបជាមួយកីឡាករ Fabian Maidana តែនៅពេលនេះត្រូវប្តូរមកជួប Manny Pacquiao ជំនួសវិញ។
Yordenis Ugas មានប្រវត្តិប្រកួត ៣០ប្រកួតឈ្នះ ២៦ ចាញ់ ៤ ផ្តួលគូប្រកួតនៅលើសង្វៀន ១២លើក។ ការប្រកួតរវាង Manny Pacquiao និង Yordenis Ugas នឹងត្រូវធ្វើឡើងនៅថ្ងៃទី២១ ខែសីហាខាងមុខនេះនៅ Las Vegas សហរដ្ឋអាមេរិក៕
អត្ថបទ៖នាង សុភាវុធ