ក្រសួងកសិកម្មបេីកប្រជុំពិភាក្សាជាមួយសហព័ន្ធស្រូវអង្ករកម្ពុជាដេីម្បីរៀបចំយន្តការផលិតស្រូវចំណីតាមប្រព័ន្ធពូជសុទ្ធ

2024/06/08 02:54:28 am        95

ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រជុំពិភាក្សាជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា លើការរៀបចំយន្តការក្នុងការផលិតស្រូវចំណី តាមប្រព័ន្ធពូជសុទ្ធ ដេីម្បីផ្តល់ផលចំណេញទាំងអស់គ្នា។ 

​នៅក្នុងបណ្តាញសង្គម នៅព្រឹកថ្ងៃទី៧ មិថុនា ឆ្នាំ២០២៤នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសសេរថា ក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យន្តការនេះ ចាំបាច់ណាស់ក្នុងការដោះស្រាយបញ្ហាដែលរាំងស្ទះដល់ការងារស្រូវអង្ករ ដែលជាកសិផលសក្តានុពលសម្រាប់នាំចេញរបស់កម្ពុជា។ ឯកឧត្តម បានណែនាំឱ្យក្រុមការងារត្រូវពិនិត្យលើយន្តការការងារ សំដៅពង្រឹងខ្សែច្រវាក់ទាំងស្រុង តាំងពីការផលិតពូជសុទ្ធ រហូតដល់ការដាំដុះ និងការនាំចេញ។  

 ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ត្រូវបង្កើនទំនុកចិត្ត និងជំរុញកសិករឱ្យប្រើប្រាស់ពូជសុទ្ធឱ្យពិតប្រាកដ ដោយផ្តោតសំខាន់លើពូជស្រូវផ្ការំដួលសម្រាប់ពេលបច្ចុប្បន្ន និងជាបន្ទាប់សែនក្រអូប តាមរយៈការអនុវត្តកសិកម្មតាមកិច្ចសន្យាឱ្យមានប្រសិទ្ធភាព មានការបង្កើតក្រុមអ្នកផលិតពូជសុទ្ធ និងការកំណត់តម្លៃរួមគ្នា ដើម្បីទទួលយកបានទាំងអស់គ្នា។  

ដើម្បីសម្រេចការងារនេះបាន ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់អំពីកិច្ចសហការល្អរវាងភាគីរដ្ឋ សហគមន៍អ្នកផលិតពូជ និងវិស័យឯកជន ក្នុងការពិនិត្យ និងដោះស្រាយបញ្ហាជាមួយគ្នា ដោយត្រូវពង្រឹងនិងជំរុញប្រព័ន្ធពូជសុទ្ធ បង្កើតក្រុមការងារដែលមានការគិតគូរជាលក្ខណៈបែបសេដ្ឋកិច្ច និងការបង្កើតសហគមន៍ធ្វើពូជទំនើបដើម្បីមានសក្តានុពលអាចពង្រីកពូជ សម្ងួត និងផលិតពូជស្រូវផ្ការំដួលសុទ្ធគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់កសិករ ធ្វើយ៉ាងណាផ្ដល់ផលចំណេញទាំងអស់គ្នា ដោយធានាឱ្យបាននូវនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ៕

អត្ថបទ ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm