ពួក​តា​លី​បង់​បញ្ចប់​ការ​វាយ​លុក​នៅ​ភាគ​ឦសាន​អាហ្វហ្គានីស្ថាន ខណៈ​ដណ្ដើម​បាន​ទីក្រុង​ជាច្រើន​ទៀត​

2021/08/12 06:17:42 pm        621

​​អាហ្វហ្គានីស្ថាន៖ ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ ក្រុម​តា​លី​បង់​បាន​ដណ្ដើម​កាន់កាប់​ខេត្ត​ចំនួន ៣​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ទីស្នាក់ការ​កណ្ដាល​របស់​កង​ទ័ព​ក្នុង​តំបន់​មួយ​កន្លែង ដោយ​បាន​បញ្ចប់​ការ​វាយ​សម្រុក​ទៅមុខ​របស់​ពួកគេ ​នៅ​ទូទាំង​ភាគ​ឦសាន​ប្រទេស និង​បង្កើន​ការ​វាយ​លុក​នៅ​កន្លែង​ផ្សេងទៀត​។​

​ឥឡូវនេះ​ក្រុម​បះបោរ​បាន​គ្រប់គ្រង​ដែនដី​ពីរ​ភាគ​បី​នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈ​ដែល​សហរដ្ឋ​អាមេរិក​ និង​អង្គការ NATO បញ្ចប់​ការ​ដក​ទ័ព​របស់​ពួកគេបន្ទាប់ពី​សង្គ្រាម​រយៈពេល ​២​ទសវត្ស​នៅ​ទីនោះ​។​ ការ​ដួល​រលំ​នៃ​រដ្ឋធានី​របស់​ខេត្ត Badakhshan និង​ខេត្ត Baghlan ដល់​ភាគ​ឦសាន និង​ខេត្ត Farah រហូតដល់​ភាគ​ខាងលិច​ បាន​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​លើ​រដ្ឋាភិបាល​កណ្តាល​រប​ស់​ប្រទេស​នេះ ​ដើម្បី​បញ្ឈប់​ការ​ការ​វាយ​សម្រុក​រុល​ទៅ​មុខ​ចេះតែ​កើន​ឡើង​ពី​សំណាក់​ពួក​តា​លី​បង់ បើ​ទោះ​បី​ជា​បាត់បង់​មូលដ្ឋាន​សំខាន់​នៅ​ទីក្រុង Kunduz ក៏ដោយ​។

​ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថាន ​លោក Ashraf Ghani បាន​ប្រញាប់ប្រញាល់​ទៅកាន់​ខេត្ត Balkh ដែល​ជា​ដែនដី​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុម​តា​លី​បង់ ដើម្បី​ស្វែងរក​ជំនួយ​ក្នុង​ការ​បណ្ដេញ​ក្រុម​បះបោរ​ពី​ពួក​មេដឹកនាំ​សង្គ្រាម ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​អំពើ​ឃោរឃៅ ​និង​អំពើពុករលួយ​។ លោក​ក៏បាន​ដាក់​មនុស្ស​ថ្មី​ជំនួស​មេបញ្ជាការ​កងទ័ព​ចាស់​របស់​លោក​ដែរ​។​ ​នៅ​ទីក្រុង Farah ក្រុម​អ្នក​ប្រយុទ្ធ​តា​លី​បង់​បាន​អូស​សាកសព​ដែល​គ្មាន​ស្បែកជើង​ប្រឡាក់​ដោយ​ឈាម ​របស់​សមាជិក​កងក​ម្លាំ​ង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​ម្នាក់​តាម​ដង​ផ្លូវ​ដោយ​ស្រែក​ថា ​“ព្រះ​ជា​ម្ចាស់​អស្ចារ្យ​”៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm