ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បានអំពាវនាវ កាលពីថ្ងៃសុក្រ ឲ្យមានការវិនិយោគបន្ថែមទៀត ក្នុងវិស័យការពារជាតិនៅអឺរ៉ុប អំឡុងពេលការជួបប្រជុំយុទ្ធនាការមួយ ក្នុងនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់។
លោកស្រី Von der Leyen បាននិយាយថា ជាថ្មីម្តងទៀត អឺរ៉ុប ត្រូវតែវិនិយោគបន្ថែមលើវិស័យការពារជាតិរបស់ខ្លួន ហើយនេះក៏ជាផលប្រយោជន៍របស់សម្ព័ន្ធយោធាណាតូ ផងដែរ។
លោកស្រី Von Der Leyen ដែលកំពុងឈរឈ្មោះសម្រាប់អាណត្តិទីពីរ ជាប្រធានគណៈកម្មាធិការ ក៏បាននិយាយផងដែរថា លោកស្រី នឹងតែងតាំងស្នងការការពារជាតិ នៅអាណត្តិក្រោយ។
បច្ចុប្បន្ន ស្នងការសម្រាប់ទីផ្សារផ្ទៃក្នុង មានទំនួលខុសត្រូវចំពោះគោលនយោបាយរបស់សហភាពអឺរ៉ុប លើឧស្សាហកម្មការពារជាតិ។
