ក្រសួងបរិស្ថាន គាំទ្រការអភិវឌ្ឍគោលដៅទេសចរណ៍លំហែបៃតងនៅលើភ្នំគូលែន

2024/06/08 10:54:49 am        286

សៀមរាប៖ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំង និងគម្រោងសាងសង់តំបន់​ទេសចរណ៍​លំហែ​បៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន «ភ្នំគូលែន» កាលពីទី០៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានបានសម្រេច សាងសង់​ក​ន្លែងបោះតង់សម្រាកលំហែ តាមបែបរចនាបទខ្មែរ នៅក្នុងធម្មជាតិ ចំនួន១០កន្លែង ក្នុង​ជំហានដំបូង នៅសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា គម្រោងរៀបចំរបៀងសហគមន៍តំបន់ការពារធម្មជាតិទាំង៥ នៅលើខ្នង​ភ្នំគូលែន ដោយទទួលផលប្រយោជន៍ពីគម្រោងភ្ជាប់ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ តាមរយៈគម្រោងអភិវឌ្ឍទេសចរណ៍លំហែបៃតង។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី​បាន​ស្នើ​សុំ​ឱ្យ​មានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ សម្រាប់គម្រោង​ដែល​ផ្តល់​ភាព​ជាម្ចាស់​ដល់​សហគមន៍ ព្រោះប្រជាពលរដ្ឋអាចទទួលបានប្រយោជន៍​ពី​ការផ្តល់សេវា​កម្មផ្សេ​ង​ៗ​ដល់​ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតាមតំបន់ទេសចរណ៍ធម្មជាតិ និងធានាបាននូវ​ការការពារ និង​អភិរក្សធនធានធម្មជាតិ សម្បត្តិវប្បធម៌ ប្រវត្តិសាស្រ្តរបស់ខ្មែរ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា សម្រាប់គម្រោងនេះ នឹងធ្វើឱ្យ​ប្រជាពលរដ្ឋ ដែលរស់នៅ តំបន់ជុំវិញតំបន់ការពារ ធនធានធម្មជាតិ មានជីវភាពល្អប្រសើរ ពិសេស​ស្នើសុំឱ្យពួកគាត់បញ្ឈប់ ការកាប់ទន្ទ្រានព្រៃឈើ បរបាញ់សត្វព្រៃ មកប្រកប​មុខរបរ​នាំ​ភ្ញៀវទេសចរទស្សនាព្រៃ និងសត្វព្រៃ និងផ្តល់សេវាទេសចរណ៍ធម្មជាតិជាដើម។ លើសពីនេះ សុំ​ចូលរួម​យុទ្ធនាការរបស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញឱ្យអនុវត្តតាម​យុទ្ធសាស្រ្ត​ចក្រា​វិស័យ​បរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្រ្តចម្បងចំនួន៣គឺ ស្អាត បៃតង និងចីរភាព។ ក្រសួងបរិស្ថានគ្រោងផ្តល់មធ្យោបាយគ្រប់គ្រងសំរាម រួមមានយានយន្តដឹក ជញ្ជូន និង​ឡដុត​សំរាម  ដើម្បីសំដៅធ្វើយ៉ាងណាបរិស្ថានស្អាតល្អ ដែលជាទីទាក់ទាញវិស័យទេសចរណ៍។

សូមបញ្ជាក់ថា បច្ចុប្បន្ន ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន មាន​សហគមន៍តំបន់​ការពារ​ធម្មជាតិ​ចំនួន៥ ដូចជា «សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ» «សហគមន៍​ព្រៃធំ​ពពេល» «សហគមន៍ព្រៃភ្នំក្ដួច» «សហគមន៍ព្រៃភ្នំម្នាស់» និង «សហគមន៍ជប់តាសុខ» នៅក្នុង​ភូមិសាស្រ្ត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលសុទ្ធសឹង តែជាតំបន់ដែលមានព្រៃឈើក្រាស់ មាន​ទេសភាពស្រស់ស្អាត ហើយអាចឱ្យទេសចរជាតិ អន្តរជាតិ អាចបោះតង់ អាចសម្រាក​ក្បែរ​មាត់ទឹក និងទស្សនាទឹកធ្លាក់ ប្រាសាទបុរាណ និងបុរាណស្ថាននានា ក្នុងព្រៃជាច្រើន​ទៀតផង៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ណែនាំដល់មន្ទីរពេទ្យទាំងអស់ ត្រូវផ្តោតសំខាន់លើសុវត្ថិភាពអ្នកជំងឺ
2025/09/15 09:29:02 pm        1
ឃាត់ខ្លួនមនុស្ស៤៨នាក់ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទីតាំងខុនដូរមួយនៅខណ្ឌសែនសុខ
2025/09/15 09:26:42 pm        1
ក្រសួងអប់រំ និងប្រតិភូស្ថានទូតសហរដ្ឋអាមេរិក ពិភាក្សាអំពី បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងសក្ដានុពលអភិវឌ្ឍវិស័យអប់រំកម្ពុជា
2025/09/15 09:17:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សង្រ្គាមរារាំងប្រជាកសិករកុងហ្គោពីការប្រមូលផលដំណាំកាហ្វេរបស់ពួកគេ

2025/09/15 09:37:48 pm
​ក្រុមអភិរក្សព្យាយាមសង្រ្គោះសត្វកន្ធាយសមុទ្រជិតផុតពូជនៅតាមបណ្តោយឆ្នេរប្រទេសនីហ្សេរីយ៉ា
2025/09/15 09:37:03 pm
​របាយការណ៍៖ នីវ៉ូទឹកមហាសមុទ្រកើនឡើងគំរាមកំហែងដល់ពលរដ្ឋអូស្រ្តាលី ១,៥លាននាក់នៅឆ្នាំ ២០៥០
2025/09/15 09:36:24 pm
​រដ្ឋមន្រ្តីក្រសួងសុខាភិបាល ណែនាំដល់មន្ទីរពេទ្យទាំងអស់ ត្រូវផ្តោតសំខាន់លើសុវត្ថិភាពអ្នកជំងឺ
2025/09/15 09:29:02 pm
​ឃាត់ខ្លួនមនុស្ស៤៨នាក់ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទីតាំងខុនដូរមួយនៅខណ្ឌសែនសុខ
2025/09/15 09:26:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/12 10:34:43 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/15 06:03:51 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/14 04:19:12 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/14 12:14:21 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am