សមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាគ្រឿងញៀន ជនសង្ស័យបាញ់តប ត រួចបាញ់សម្លាប់ខ្លួនឯង

2024/06/08 06:40:02 pm        183

មុខសញ្ញាជួញដូរគ្រឿងញៀន ដែលបានបាញ់តបតគ្នា ក្នុងរង្វង់​ប្រតិបត្តិបង្ក្រាប​របស់​សមត្ថកិច្ច​នៅ​ម្តុំផ្សារ​សុំាហាន់ កាលពីរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញ បានបាញ់​សម្លាប់​ខ្លួនឯង បន្ទាប់ពីអស់ជម្រើស ក្នុងការរត់គេច ។

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៃ​អគ្គស្នង​ការដ្ឋាន​នគរបាលជាតិ បានបញ្ជាក់ប្រាប់ BTV តាមរយះទូរស័ព្ទនាវេលាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ​២០២៤នេះឱ្យដឹងថា ជនសង្ស័យខាងលើនេះ គឺជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​អាវុធដោយខុសច្បាប់ ហើយក៏ទើបតែចេញពីពន្ធនាគារផងដែរ ។ លោកបន្តថា ជន​សង្ស័យ​ជា​មុខសញ្ញាចាស់ ដែលកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ខ្លួនមករហូត ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ។

លោកឧត្តមសេនីយ៍ប្រធានមន្ទីរ បានបន្ថែមថា ៖ នៅក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឃាត់​ខ្លួនជនសង្ស័យជាបក្សពួករបស់មុខសញ្ញាគ្រឿងញៀនខាងលើបានបន្ថែមផងដែរ ប៉ុន្តែ​លោកឧត្តមសេនីយ៍មិនបានបញ្ជាក់ពីចំនួនមនុស្សនោះឡើយ ដោយបច្ចុប្បន្ន​កំពុង​កម្លាំង​ជំនាញ​របស់​លោកកំពុងបន្តកិច្ចការងារនេះ ។

ជនសង្ស័យមានឈ្មោះ ហុំ បូរិន ភេទប្រុស អាយុជាង៤៣ឆ្នាំ ។ ហើយចំពោះ​អាវុធ​ខ្លី​ដែល​រូប​គេ​ប្រើប្រាស់​ក្នុងការបាញ់តបត គឺម៉ាក G-Lock 19 មាន០៧គ្រាប់ក្នុងបង់ ត្រូវបានបាញ់​ទាំងអស់​ផងដែរ។

គួររំលឹកថា កាលពីរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច នៃមន្ទីរ​ប្រឆាំង​គ្រឿងញៀន អគ្គស្នងការដ្ឋាននគរជាតិ ដឹកនាំបញ្ជារផ្ទាល់ដោយលោកឧត្តមសេនីយ៍ ឃឹង សារ៉ាត់ ប្រធាន​មន្ទីរ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានបើក​ការ​ចុះ​បង្ក្រាប​មុខ​សញ្ញា​ជួញ​ដូរ​គ្រឿងញៀនដ៏ខាងលើ រហូតឈានដល់ការបាញ់តបតគ្នាទៅមក ។ ប្រតិបត្តិការ​បង្ក្រាប​ដ៏​ក្តៅ​របស់ស​មត្ថកិច្ច បានធ្វើឡើងនៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ក្បែរផ្សារសុំាហាន់ ស្ថិតក្នុង​ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាន ដំបូងឡើយ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បាន​បើក​ការ​ស្រាវជ្រាវ​កំណត់​បានច្បាស់ពីទីតាំងរបស់ក្រុមជនសង្ស័យ រួចក៏បានចុះទៅដល់ទីតាំង​បន្ទប់​ជួល​កើតហេតុ ដើម្បីធ្វើការបង្ក្រាប ប៉ុន្តែកំឡុងពេលនោះ ជនសង្ស័យបានដឹងខ្លួន ក៏បានធ្វើ​សកម្មភាព​បាញ់​ស្រោចជាច្រើនគ្រាប់ទៅកាន់កម្លាំងសមត្ថកិច្ច ជាហេតុធ្វើឱ្យសមត្ថកិច្ច​ប្រើសិទ្ធិ​ស្វ័យ​ការពារខ្លួន ក៏បានបាញ់តបទៅវិញ តែមិនមាននណារម្នាក់រងរបួសនោះឡើយ ។

បន្ទាប់ពីមានការបាញ់តបតភ្លាមៗ កម្លាំងសមត្ថកិច្ច បានសហការគ្នា បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ឡោមព័ទ្ធតំបន់នៅជុំវិញផ្ទះរបស់ជនសង្ស័យ ដើម្បីធ្វើការបង្ក្រាប ។ ទន្ទឹមនឹងការឡោមព័ទ្ធ ដង​ផ្លូវ​គ្រប់ច្រកល្ហកនៅជុំវិញតំបន់នោះ ត្រូវបាន​សមត្ថកិច្ចបិទ​លំហូរ​ចរាចរណ៍​ធ្វើដំណើរ​ទាំងស្រុង និងបានណែនាំឱ្យពលរដ្ឋមានលំនៅឋានក្បែរនោះ ចូល​ទៅ​ផ្ទះរៀង​ៗ​ខ្លួន​ដើម្បី​សុវត្ថិភាព។

ប្រតិបត្តិការ បានអូសបន្លាយពេលជាច្រើនម៉ោង ដោយសមត្ថកិច្ចបានបន្តការឡោមព័ទ្ធ និង​បាន​ត្រៀម​កម្លាំង​ជំនាញ ( ក្រុមឈុតខ្មៅ ) ដើម្បីចូលទៅបង្ក្រាប ប៉ុន្តែមិនមានការបាញ់​តបតគ្នា​នោះ​ឡើយ​។ លុះនៅវេលាម៉ោង១៧ និង៣០នាទីល្ងាចថ្ងៃខែដដែល កម្លាំងសមត្ថកិច្ច​បាន​បុក​ទម្លុះ​ចូល​បន្ទប់​ជនសង្ស័យដើម្បីបង្ក្រាប ប៉ុន្តែពេលចូលទៅដល់ក្នុងនោះ ក៏ស្រាប់តែប្រទះឃើញ ជនសង្ស័យ​ដេក​ស្លាប់ក្នុងថ្លុកឈាម ដោយការបាញ់សម្លាប់ខ្លួនឯង ប៉ុន្តែមិនដឹង បាញ់តាំងពីពេល​ណានោះ​ឡើយ។

ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចក៏បានធ្វើការដកហូតបានថ្នាំញៀនមួយចំនួន រួមជា​មួយ​វត្ថុ​តាង​បទ​ល្មើស​ជា​ច្រើនផ្សេងទៀតផងដែរ នៅក្នុងបន្ទប់របស់ជនសង្ស័យ ដោយវត្ថុតាងទាំងអស់ ត្រូវ​បាន​បញ្ចូន​​ទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីបន្តនីតិវិធី៕ អត្ថបទ ៖ លីហេង

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm