នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយកាលពីថ្ងៃសុក្រថា ប្រធានាធិបតី លោកស្រី ឌ្រូប៉ាឌី មួមូ(Droupadi Murmu) បានអញ្ជើញលោក ឱ្យបង្កើតរដ្ឋាភិបាលមួយ ខណៈ លោកបានសន្យាថា គណបក្សចម្រុះថ្មីរបស់លោកដែលមាន១៥គណបក្ស នឹងខិតខំដើម្បីរួមសាមគ្គីគ្នា និងបង្ហាញពីភាពជោគជ័យ។

លោក Modi បានជួបជាមួយលោកស្រី Murmu កាលពីថ្ងៃសុក្រ ហើយបានទទួលយកការអញ្ជើញរបស់លោកស្រី ដើម្បីដឹកនាំរដ្ឋាភិបាលចម្រុះនៃសម្ព័ន្ធប្រជាធិបតេយ្យជាតិ (NDA) និងគ្រប់គ្រងប្រទេស ដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក សម្រាប់អាណត្តិរយៈពេល៥ ឆ្នាំខាងមុខទៀត។
លោក បាននិយាយថា រដ្ឋាភិបាលថ្មី នឹងស្បថចូលកាន់តំណែងនៅថ្ងៃអាទិត្យទី៩ ខែមិថុនា ដែលនឹងធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទីបីជាប់ៗគ្នា ជាប្រវត្តិសាស្ត្រ។
វាគឺជាលើកដំបូងហើយ ដែលគណបក្ស Bharatiya Janata (BJP) របស់លោក ទទួលសំឡេងភាគច្រើន កាលពីក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៩ ត្រូវការការគាំទ្រពីគណបក្សប្រចាំតំបន់ ដើម្បីបង្កើតរដ្ឋាភិបាល ជាការផ្លាស់ប្តូរដែលធ្វើឱ្យទីផ្សារភ្ញាក់ផ្អើល ហើយអ្នកវិភាគព្រួយបារម្ភអំពីភាពប្រាកដប្រជានៃគោលនយោបាយ និងវិន័យសារពើពន្ធ។
