បាល់ទាត់៖ ខ្សែបម្រើអង់គ្លេស Phil Foden នឹងត្រូវអវត្តមានពី Manchester City ក្នុងការចាប់ផ្តើមរដូវកាលថ្មី English Premier League យ៉ាងហោចណាស់ ៤សប្តាហ៍។ កីឡាករវ័យ ២១ឆ្នាំរូបនេះបានទទួលរងរបួសជើង តាំងពីពេលជួយក្រុមអង់គ្លេសនៅ Euro ២០២០។

៤សប្តាហ៍នេះមានន័យថា Foden នឹងត្រូវអវត្តមាន ៣ប្រកួតដំបូងនៅ Premier League នៅពេល Manchester City ជួប Tottenham Hotpsur, Norwich City និង Arsenal។ មិនតែប៉ុណ្ណោះ Phil Foden ក៏នឹងអាចអវត្តមានពេលអង់គ្លេសប្រកួតជំរុះ World Cup ២០២២ ពេលជួបហុងគ្រីនៅខែកញ្ញា។ ក្រៅពី Foden ក្រុមរបស់លោក Pep Guardiola ក៏នឹងមិនមានវត្តមានកីឡាករវ័យ ៣០ឆ្នាំ Kevin de Bruyne ដោយកីឡាករប៊ែលហ្ស៊ិករូបនេះរងរបួសកជើងតាំងពីវគ្គ ៨ក្រុមចុងក្រោយចាញ់អ៊ីតាលីនៅ Euro ២០២០៕
អត្ថបទ៖នាង សុភាវុធ