ឯកឧត្ដម អ៊ឹង ឌីប៉ូឡា ដឹកនាំយុវជន ប្រជាពលរដ្ឋ និងក្រុមការងារ ដាំកូនឈើ១០០០ដើម តាមបណ្តោយ​ដងផ្លូវជាតិ​លេខ៥ ក្នុងឃុំត្រពាំងជង

2024/06/08 09:27:46 pm        227

នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារគណបក្ស​ប្រជាជនកម្ពុជា​ចុះ​ជួយ​មូល​ដ្ឋាន​ឃុំ​ត្រពាំង​ជង ស្រុកបាកាន បានរៀបចំពិធីដាំកូនឈើ ចំនួន១០០០ដើម តាមសងខាង​ផ្លូវ​ជាតិ​លេខ៥ ប្រវែងប្រមាណ១៤គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រឃុំត្រពាំង ។ ពិធីនេះរៀបចំធ្វើឡើងនៅបរិវេណខាងមុខផ្សារអ៊ីសុភីបាកាន នៅជាប់ផ្លូវជាតិលេខ៥ ស្ថិតក្នុង​ភូមិ​ក្រោល​ក្របី ឃុំត្រពាំងជង ដោយមានការចូលដោយក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះ​ជួយ​ឃុំត្រពាំងជង អាជ្ញាធរស្រុក លោកប្រធានមន្ទីរកសិកម្មខេត្ត យុវជន និង​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​៤០០នាក់។

 

ក្នុងឱកាសដឹកនាំយុវជន ប្រជាពលរដ្ឋ និងក្រុមការងារដាំដើមឈើ១០០០ដើមនេះ ឯកឧត្ដម អ៊ឹង ឌីប៉ូឡា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំត្រពាំងជង បានលើឡើងថា ការដាំដើមឈើក្នុងពេលនេះគឺដើម្បី ផ្សារភ្ជាប់ការរស់នៅជាមួយបរិស្ថាន និងដើម្បីសោភ័ណ្ឌភាព ឃុំ​ស្រុកយើង ជាពិសេសគឺដើម្បីអោយយុវជន យល់ច្បាស់អំពី សារៈសំខាន់នៃដើមឈើ ហើយ​ថ្ងៃ​នេះ​យើងរួមគ្នាដាំដើមឈើ ដូចនេះ​យើង​ក៏​ត្រូវ​រួមគ្នា​ថែ​រក្សា​ដើម​ឈើ​ដែល​បានដាំ​រួចទាំង​នោះ​ឱ្យ​លូតលាស់​​បានល្អផងដែរ ។

 

ឯកឧត្ដម អ៊ឹង ឌីប៉ូឡា បានបន្តថា ឯកឧត្ដម រដ្ឋមន្ត្រីកែវ រតនៈ ប្រធានក្រុមការងារ​ចុះជួយ​ខេត្ត​ពោធិ៍សាត់​បានផ្តួចផ្តើមឲ្យមានការដាំដើម​ឈើ​តាមដងផ្លូវជាតិក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែល​មានប្រវែងប្រមាណ១០០គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្ត កំពង់ឆ្នាំងរហូត ដល់​ព្រំប្រទល់​ខេត្តបាត់ដំបង និងដាំតាមផ្លូវជាតិសំខាន់ៗផ្សេងទៀតក្នុងខេត្ត។ ក្នុងនោះដែរឯកឧត្ដម ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុកបាកានក៏បានណែនាំឱ្យក្រុមការងារចុះជួយតាមឃុំដែលនៅជាប់ផ្លូវជាតិលេខ៥ ត្រូវដាំដើមឈើនិងមើលថែរក្សាអោយលូតលាស់បានល្អ ។

 

ឯកឧត្ដម អ៊ឹង ឌីប៉ូឡា បានឲ្យដឹងដែរថា ក្រៅការដាំដើមឈើ១០០០ដើម តាមផ្លូវជាតិលេខ៥ ក្រុមការងារចុះជួយឃុំត្រពាំងជងនឹងបន្ត ដាំដើមឈើតាមផ្លូវបំបែកពីផ្លូវជាតិលេខ៥ ចុះ​ទៅ​វត្តពិតត្រង់ និងផ្លូវបំបែកពីផ្លូវជាតិលេខ៥ចុះទៅវត្តបាកាន ។ ជាមួយគ្នានោះឯកឧត្ដម បានបំផុស​ឲ្យ​ប្រជាពលរដ្ឋ ត្រូវធ្វើការដាំដើមឈើតាមផ្ទះរៀងៗខ្លួន ឲ្យបានគ្រប់ផ្ទះ ដោយក្រុមការងារ​គ្រោងនឹងជួយជាកូនឈើសម្រាប់យកទៅដាំ ៕ អត្ថបទ៖ ភិរុណ ពៅ

 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm