សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគណបក្សខេត្តស្វាយរៀងប្រចាំខែឧសភា

2024/06/08 09:58:03 pm        243

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បាន​អញ្ជើញ​ដឹក​នាំកិច្ចប្រជុំគណៈកម្មាធិការគណបក្សខេត្តប្រចាំខែឧសភា ឆ្នាំ២០២៤ និងលើក​ទិសដៅ​អនុវត្ត​បន្ត និងបូក សរុបដកពិសោធន៍ការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក​អាណត្តិទី៤ ឆ្នាំ២០២៤ នៅថ្ងៃទី៨ ខែមិថុនា នេះ ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសំដែងនូវការកោតសរសើរ និងការវាយតម្លៃ ខ្ពស់ចំ ពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កងកម្លាំង និងក្រុមការងាររាជរដ្ឋាភិបាល ក្រុម​ការងារ​គណបក្ស ចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀង ដែល​បានខិតខំ​ប្រឹងប្រែង​រួមគ្នា​យ៉ាង​សកម្ម ក្នុងការបំពេញ តួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បី​សម្រេច​បាន​នូវ​សមិទ្ធផល​ក្នុង​ការធានាថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ ការលើកកម្ពស់លទ្ធិប្រជា ធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្រប​តាម​គោល​នយោបាយរបស់រាជរដ្ឋាភិបាល សំដៅ លើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់​បន្ថយ​ភាព​ក្រីក្រ​របស់ប្រជាពលរដ្ឋ និងថ្លែងអំណរគុណផងដែរ ចំពោះម្ចាស់បោះឆ្នោត ដែលបាន​បន្ត​គាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជន រហូតទទួលបានជោគ ជ័យ ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នេះ ។

សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តល់នូវគោលការណ៍ណែនាំសំខាន់ៗសម្រាប់អនុវត្តបន្តចំនួន៣ចំ ណុច រួមមាន ទី១. ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ និង ត្រូវរួមគ្នាបន្តការគាំទ្រគម្រោងអភិវឌ្ឍន៍ព្រែព្រែកជីកហ្វូណនតេជោ ជាសមិទ្ធ​ផល​ប្រវត្តិសាស្រ្តថ្មីរបស់ គណបក្សដែលនឹងបើកការដ្ឋានស្ថាបនានៅថ្ងៃទី០៥ ខែសីហា ខាង​មុខនេះ ទី២. គណបក្សគ្រប់ថ្នាក់ ត្រូវ បន្តយកចិត្តទុក្ខដាក់លើការពង្រឹងរចនាសម្ព័ន្ធ និង​របៀប​របប​ធ្វើការងារ ទី៣. គណបក្សគ្រប់ថ្នាក់ ត្រូវចាត់ តាំងអនុវត្តឲ្យបានជោគជ័យ និងល្អ​ប្រសើរ​តាម​ផែន​ការ​ណែនាំលេខ ០០២/០៥២៤/សណ.គក ចុះថ្ងៃ ទី៣១ ខែឧសភា ឆ្នាំ២០២៤ របស់​គណៈ​អចិន្ត្រៃយ៍ គណៈកម្មការកណ្តាល ស្តីពីការចាត់តាំងខួបលើក ទី៧៣ ថ្ងៃបង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៤ ៕ អត្ថបទ៖ ភា សារិទ្ធ

 

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        3
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        165
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm