បាល់ទាត់៖ ខ្សែបម្រើបារាំង Paul Pogba គ្រោងបន្តការស្នាក់នៅជាមួយក្រុមបិសាចក្រហម Manchester United មួយរដូវកាលទៀត រហូតដល់កិច្ចសន្យាអស់សុពលភាពនៅដំណាច់រដូវកាលថ្មីខាងមុខនេះ។

សារព័ត៌មាន Daily Mail បានចុះផ្សាយថា ក្តីសង្ឃឹមរបស់ Paul Pogba ដែលចង់ផ្លាស់ទៅ Paris Saint Germain នោះទំនងរលាយសាបសូន្យហើយ ក្រោយការមកដល់របស់ Lionel Messi នៅទីក្រុងប៉ារីស។ កីឡាករដែលមានតំលៃផ្ទេរ ៨៩លានផោនរូបនេះទំនងជាបន្តស្នាក់នៅរហូតផុតកុងត្រាជាលើកទី២ ជាមួយ Manchester United។ ភ្នាក់ងាររបស់ Pogba លោក Mino Raiola បានធ្វើការចរចាផ្ទេរកីឡាករបារាំងរូបនេះទៅកាន់ PSG ដែលអាចនឹងមានតម្លៃ ៤០លានផោន។
កីឡាករវ័យ ២៨ឆ្នាំរូបនេះបានបដិសេធសំណើបន្តកិច្ចសន្យានៅ Old Trafford ស្របពេលកិច្ចសន្យាដែលកិច្ចសន្យានឹងអស់សុពលភាព នៅដំណាច់រដូវកាលក្រោយនោះ Pogba នឹងអាចចុះកិច្ចព្រមព្រៀងជាមួយក្លិបថ្មីបាននៅខែមករាដើមឆ្នាំក្រោយនេះ៕
អត្ថបទ៖នាង សុភាវុធ