ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ លទ្ធផលសម្រេចបានកន្លងមក គឺជាការបញ្ជាក់យ៉ាងច្បាស់ ពីភាពជោគជ័យ នៃវិធានការការពារបរិស្ថានកម្ពុជា

2024/06/09 05:03:33 pm        151

នៅមន្ទីរបរិស្ថានខេត្តស្វាយរៀងឯកឧត្តមរដ្ឋមន្រ្តី បានលើកសរសើរមន្រ្តីក្រសួងបរិស្ថាន ទាំងអស់ ដែលបានរួមចំណែកក្នុងយុទ្ធនាការនានា នៃផែនការសកម្មភាពរបស់យុទ្ធសាស្រ្ត ចក្រាវិស័យបរិស្ថាន ក្នុងនោះមានយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ទទួលបានជោគជ័យ និងមានមនុស្សចូលរួម ច្រើនជាងអ្នកបោះ សំរាម ចោលពាសវាលពាសកាល។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា លទ្ធផលសម្រេចរបស់ក្រសួងបរិស្ថាន នាពេលកន្លងមក គឺជាការសបញ្ជាក់យ៉ាងច្បាស់ ពីភាពជោគជ័យនៃវិធានការ ការពារបរិស្ថានកម្ពុជា ហើយបានបន្តទៅដល់ការព្យាបាល គឺជាការរួមគ្នាក្នុងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន!» ដែលកំពុងរីកសាយភាយនូវភាពស្អាត ពីភូមិទៅដល់ឃុំ បន្តទៅដល់ស្រុកនឹងរហូតទៅដល់ខេត្ត នៅទូទាំងប្រទេសកម្ពុជា។

ឯកឧត្តមបានលើកទឹកចិត្តជាថ្មីទៀតដល់មន្រ្តីបរិស្ថាន សហការជាមួយរដ្ឋបាលរាជធានី ខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ ជាពិសេសជាមួយអាជ្ញារក្រុងស្រុក ភូមិ ឃុំ សង្កាត់ រួមទាំងប្រជាជនទូទៅ ដើម្បី​ធ្វើឱ្យកម្ពុជាស្អាត ​និងបង្ហាញពីបទពិសោធន៍ស្អាតនេះ​ ទៅដល់ឆាកអន្តរជាតិថា កម្ពុជាដែលជាផ្ទះ​របស់យើងទាំងអស់គ្នាស្អាត មាន​អនាម័យ ​និងសេចក្តីថ្លៃថ្នូរ។

សូមបញ្ជាក់ថា​ ដើម្បីកម្ពុជាស្អាត​ ចាំបាច់ត្រូវមានការចូលរួមពីប្រជាជនទូទៅ យុវជន សិស្សានុសិស្ស និងភាគីពាក់ព័ន្ធទាំងអស់ធ្វើការរួមគ្នា​ ហើយក្នុងនោះយើងបានចាប់ផ្តើម ពីចំណុចដំបូងគេ គឺធ្វើឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានបង្កើតផ្នត់គំនិតស្អាត ហើយភាពស្អាតចេញពីចិត្ត បានធ្វើឱ្យយើងបានកាត់បន្ថយថង់ប្លាស្ទិកប្រមាណជាង ៣០លានថង់ក្នុង១ថ្ងៃ និងកាត់បន្ថយការនាំចូលថង់ប្លាស្ទិកប្រមាណជាង ៧០% នៅក្នុងដើមត្រីមាសដំបូង នៃឆ្នាំ២០២៤នេះ។

បន្ទាប់ពីខេត្តកំពង់ចាម មកដល់ខេត្តព្រៃវែង និងបន្តមកដល់ខេត្តស្វាយរៀង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និង​មន្រ្តីរាជការនៃមន្ទីរបរិស្ថាន តាមបណ្តាខេត្តជាបន្តបន្ទាប់ នៅក្នុងថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន មានគម្រោង ជួបសំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំនិងមន្រ្តីរាជការ មន្រ្តីឧទ្យានុរក្ស ​មន្រ្តីជាប់កិច្ចសន្យារបស់មន្ទីរបរិស្ថានទាំងអស់។

ក្នុងសប្តាហ៍កន្លងទៅ​ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជួបសំណេះសំណាល និង​សួរសុខទុក្ខមន្រ្តី ​នៅខេត្តត្បូងឃ្មុំ នាថ្ងៃទី០៥ ខែមិថុនា ​ឆ្នាំ២០២៤នៅខេត្តសៀមរាប ​និងកំពង់ធំ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤។ តាមគម្រោង ​ឯកឧត្តមរដ្ឋមន្រ្តីនឹងធ្វើដំណើរ ទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង នៅដើមសប្តាហ៍ក្រោយ បន្ថែមទៀត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm