ក្រសួងមុខងារសាធារណៈរៀបចំវគ្គបណ្តុះបណ្តាលជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី «ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ»

2024/06/09 05:18:49 pm        108

ភ្នំពេញ៖ ឯកឧត្តម ឡុង សារឿន បានអញ្ជើញជាអធិបតី និងជាវាគ្មិន ក្នុងវគ្គបណ្តុះបណ្តាល ស្តីពី"ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពថ្នាក់ក្រោមជាតិ ដើម្បីធ្វើបច្ចុប្បន្នភាព​រចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីវិស័យអប់រំ នៅតាមបឋមសិក្សាសាធារណៈ មត្តេយ្យសិក្សាសាធារណៈ​និងមជ្ឈមណ្ឌលសិក្សាសហគមន៍" កាលពីនាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តឡើងនៅមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានប្រព័ន្ធគ្រប់គ្រងមន្ត្រី​តាមឌីជីថលនៃក្រសួងមុខងារសាធារណៈ ក្រុមការងារបច្ចេកទេសធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីក្នុងវិស័យអប់រំនៃក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំ​ និងមន្ត្រីជំនាញនៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមន្ទីរមុខងារសាធារណៈរាជធានីភ្នំពេញ នាយក នាយករង​ សាលាបឋមសិក្សាសាធារណៈ សាលាមត្តេយ្យសាធារណៈ និងមជ្ឈមណ្ឌលសិក្សាសហគមន៍នៃរដ្ឋបាលខណ្ឌទាំង១៤ រាជធានីភ្នំពេញ ព្រមទាំងទាំងមានការចូលរួមពីរដ្ឋបាលថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមប្រព័ន្ធអនឡាញផងដែរ។

ក្នុងមតិស្វាគមន៍របស់លោក ម៉ៅ គីមថេង ប្រធានមន្ទីរមុខងារសាធារណៈរាជធានីភ្នំពេញ បានលើកឡើងថា ការបង្កើតក្រុមបច្ចេកទេសធ្វើបច្ចុប្បន្នភាពរចនាសម័្ពន្ធ និងទិន្នន័យមន្ត្រីក្នុងវិស័យអប់រំ និងការរៀបចំវគ្គបណ្តុះបណ្តាលនាពេលនេះ គឺដើម្បីគាំទ្រដល់ក្រសួង ស្ថាប័ន នៅក្នុងដំណើរការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម័្ពន្ធ ក្រសួង ស្ថាប័ន ក៏ដូចជាការធ្វើបច្ចុប្បន្នភាពរចនាសម័្ពន្ធ និងទិន្នន័យមន្ត្រីអប់រំ ឱ្យប្រព្រឹត្តិទៅដោយរលូនទាន់ពេលវេលា ប្រសិទ្ធភាព និងសម្រេចលទ្ធផលតាមការរំពឹងទុក។

ឯកឧត្តមអគ្គនាយក ​ក៏បានបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនាពេលនេះ ក្នុងគោលបំណងធ្វើ​បច្ចុប្បន្នភាព​រចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីក្នុងវិស័យអប់រំ ដែលអនុញ្ញាតិឱ្យអ្នកប្រើប្រាស់ ធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធ និងកំណត់មន្ត្រីនៅក្នុងរចនាសសម្ព័ន្ធវិស័យអប់រំ រួមមាន គ្រឹះស្ថាន​បឋមសិក្សាសាធារណៈ គ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងមជ្ឈមណ្ឌល​សិក្សាសហគមន៍។ ឯកឧត្តម បានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈបទបង្ហាញ និងរាល់ការឆ្លើយសំណួរពាក់ព័ន្ធ អាចជាពុទ្ធិដ៏ល្អ ដល់សិក្ខាកាមទាំងអស់ អាចយកទៅអនុវត្តភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព គណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមការធ្វើបច្ចុប្បន្នភាពរចនាសម័្ពន្ធ និងទិន្នន័យមន្ត្រីអប់រំ ឱ្យប្រព្រឹត្តិទៅទាន់ពេលវេលា។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលបានរៀបចំបទបង្ហាញស្តីពី "ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាព​ថ្នាក់ក្រោមជាតិ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យវិស័យអប់រំ" ដែលលម្អិតទៅលើ​មុខងារ​ប្រព័ន្ធ, លំហូររបស់ប្រព័ន្ធ, ការបង្កើតគណនី CamDigiKey នៅលើកម្មវិធីទូរស័ព្ទដៃ, របៀបចូល​ប្រើប្រាស់ប្រព័ន្ធ, និងការអនុវត្តន៍នៃរចនាសម្ព័ន្ធវិស័យអប់រំ និងការធ្វើបច្ចុប្បន្នភាព​មន្ត្រីរាជការ​(អប់រំ) លើសពីនោះកម្មវិធីក៏មានវេទិកាសំនួរ-ចម្លើយពាក់ព័ន្ធប្រធានបទផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm