ការិយាល័យរបស់លោកស្រី បាននិយាយានៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃសុក្រទី ៧មិថុនាថា នាយករដ្ឋមន្រ្ដីដាណឺម៉ាក លោកស្រី ម៉េតេ ហ្រ្វេដេរីកសិន (Mette Frederiksen) បានរងរបួសស្រាលត្រង់កញ្ចឹងក បន្ទាប់ពីលោកស្រី ត្រូវបានគេវាយប្រហារនៅទីក្រុងកូប៉េនហាក ភាគកណ្តាល កាលពីថ្ងៃសុក្រកន្លងទៅ។

ការិយាល័យរបស់លោកស្រី បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកស្រី ហ្វេដេរីកសិន (Frederiksen) មានសុវត្ថិភាព និងស្ងប់ស្ងៀម ប៉ុន្ដែបានតក់ស្លត់ បន្ទាប់ពីហេតុការណ៍នេះមក និងបានបានទៅដល់មន្ទីរពេទ្យ ដោយមានការប្រុងប្រយ័ត្នជាមុន។
កម្មវិធីផ្លូវការទាំងអស់របស់នាយករដ្ឋមន្រ្ដី កាលពីថ្ងៃសៅរ៍ ត្រូវបានលុបចោល។
សមត្ថកិច្ចដាណឺម៉ាក បាននិយាយថា បុរសម្នាក់អាយុ៣៩ឆ្នាំ នឹងត្រូវបង្ហាញមុខ នៅចំពោះមុខតុលាការដើម្បីសាកសួរជំហានបឋមដែលទាក់ទងនឹងការវាយប្រហារលើនាយករដ្ឋមន្រ្ដី។
ទាំងសមត្ថកិច្ច ទាំងការិយាល័យរបស់នាយករដ្ឋមន្រ្ដី មិនបានធ្វើអត្ថាធិប្បាយអំពី សកម្មភាពដែលជំរុញឱ្យបុរសនោះប្រព្រឹត្តសកម្មភាពឬ ថាតើបុរសនោះ បានប្រើប្រាស់អាវុធដែរឬយ៉ាងណានោះទេ ។
ការវាយប្រហារនេះ បានកើតឡើងពីរថ្ងៃ មុនពេលដែលជនជាតិដាណឺម៉ាក ចេញទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតសហភាពអឺរ៉ុប៕អត្ថបទ មករា