ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា បានផ្ដល់វគ្គបណ្តុះបណ្តាលមូលដ្ឋាន ស្តីពីប្រវត្តិចលនាអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ និងកាកបាទក្រហមកម្ពុជា ការគ្រប់គ្រងបណ្តាញយុវជនកាកបាទក្រហមកម្ពុជា និងមូលដ្ឋានគ្រឹះនៃវិជ្ជាសង្គ្រោះបឋម ដល់យុវជនកាកបាទក្រហមកម្ពុជាថ្មីសរុបចំនួន ៩០នាក់(ស្រី ៥៣នាក់) នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី រយៈពេលពីរ ចាប់ថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៤នេះ ។
បន្ទាប់ពីបានការបណ្តុះបណ្តាល យុវជននៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ទទួលបានចំណេះដឹងថ្មីបន្ថែម មួយចំនួនដូចជា៖
១.ប្រវត្តិចលនាអន្ដរជាតិ ច្បាប់មនុស្សធម៌អន្ដរជាតិ និងកាកបាទក្រហមកម្ពុជា
២. ការគ្រប់គ្រងបណ្ដាញយុវជនកាកបាទក្រហមកម្ពុជា
៣.វិជ្ជាសង្គ្រោះបឋម និងសុវត្ថិភាពចរាចរណ៍
គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមសម្របសម្រួលពីមន្រ្តីជំនាញនៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងទីប្រឹក្សាក្លឹបយុវជន ហើយសមាជិកយុវជនទាំងអស់ ចូលរួមស្ដាប់យ៉ាងយកចិត្តទុកដាក់ ព្រមទាំងអនុវត្តជាក់ស្ដែងផងដែរ៕






