ប្រជាជនអឺរ៉ុបក្នុង២០ប្រទេស បានទៅបោះឆ្នោតនៅថ្ងៃដ៏ធំបំផុត និងចុងក្រោយនៃការបោះឆ្នោតសភាអឺរ៉ុប។
ក្នុងឆ្នាំនៃការបោះឆ្នោតដ៏សំខាន់ ការបោះឆ្នោតរបស់សហភាពអឺរ៉ុបមានសារៈសំខាន់ជាពិសេស លើទ្វីបដែលត្រូវគេមើលឃើញពីនយោបាយដែលមានភាពលំអៀង និងការកើនឡើងជាតិនិយម។

ការទៅកាន់មណ្ឌលបោះឆ្នោតត្រូវបានសម្គាល់ឃើញមានឧបទ្ទវហេតុហឹង្សា ទោះបីជាការវាយប្រហារដែលបានធ្វើឱ្យនាយករដ្ឋមន្ត្រីដាណឺម៉ាកលោកស្រីមេតេ ហ្វ្រេឌើរីកស៊ីន ( Mette Frederiksen) មានរបួសបន្តិចបន្តួច និងបានបង្ខំឱ្យលោកស្រីបញ្ឈប់យុទ្ធនាការ គឺមិនត្រូវបានគេមើលឃើញថាជាហេតុផលនយោបាយនោះទេ។

ក្រុមស្តាំនិយមកណ្តាលរបស់អឺរ៉ុបត្រូវបានគេរំពឹងថានឹងទទួលបានសំឡេងគាំទ្រច្រើនជាងគេបំផុត នៅទូទាំងសហភាពអឺរ៉ុប នៅពេលការព្យាករណ៍ដំបូងបានធ្វើឡើងនៅថ្ងៃអាទិត្យ ទោះជាយ៉ាងណាក៏ដោយ គណបក្សប្រកាន់ស្តាំចំនួនបី សុទ្ធតែសម្លឹងរកការឈ្នះអាសនៈច្រើនជាងគេនៅទូទាំងប្រទេស។
ការបោះឆ្នោតបានចាប់ផ្តើមរួចហើយនៅថ្ងៃព្រហស្បតិ៍ សុក្រ និងថ្ងៃសៅរ៍ សម្រាប់បណ្តាប្រទេសមួយចំនួននៅសហភាពអឺរ៉ុប ប៉ុន្តែរដ្ឋជាសមាជិកសហភាពអឺរ៉ុបភាគច្រើនកំពុងបោះឆ្នោតនៅថ្ងៃអាទិត្យ។ សភាអឺរ៉ុប គឺជាទំនាក់ទំនងផ្ទាល់រវាងអឺរ៉ុប និងស្ថាប័នរបស់សហភាពអឺរ៉ុប៕