សាកសពមួយផ្សេងទៀតត្រូវគេរកឃើញនៅក្បែរច្រាំងសមុទ្រលីប៊ី នៅចុងសប្ដាហ៍នេះ មួយថ្ងៃបន្ទាប់ពីនាវាសង្រ្គោះរបស់ក្រុមគ្រូពេទ្យគ្មានព្រំដែន (MSF) ស្រង់បានសាកសពជនអន្តោប្រវេសន៍១១នាក់ ក្នុងទីតាំងតែមួយ នៃសមុទ្រម៉េឌីទែរ៉ាណេ និងបាននិយាយថាខ្លួនបានសង្គ្រោះមនុស្សជាង១៦០នាក់ពីទូកផ្សេងៗ។

សាកសពជនអន្តោប្រវេសន៍ ១១ នាក់ ត្រូវបាននាំ ដោយអង្គភាពល្បាតឆ្នេរអ៊ីតាលី ទៅកាន់កោះឡាំផេឌូសា (Lampedusa) កាលពីរសៀលថ្ងៃសៅរ៍។
អង្គការសហប្រជាជាតិ បានចុះឈ្មោះ ចំនួនជនអន្តោប្រវេសន៍ស្លាប់ និងបាត់ខ្លួននៅកណ្ដាលសមុទ្រម៉េឌីទែរ៉ាណេ ជាង២០.០០០នាក់ ចាប់តាំងពីឆ្នាំ២០១៤ ដែលក្លាយជាការធ្វើដំណើរតាមសមុទ្រដ៏គ្រោះថ្នាក់បំផុតក្នុងពិភពលោក។
អ៊ីតាលី បានជំរុញដល់ប្រទេសទុយនីស៊ី និងលីប៊ី ឲ្យបញ្ឈប់ការបើកដៃឲ្យជនអន្តោប្រវេសន៍ប្រថុយជីវិតធ្វើដំណើរតាមសមុទ្រ ។ ប្រទេសនេះក៏ព្យាយាមដាក់កម្រិតលើកិច្ចសហប្រតិបត្តិការជួយសង្គ្រោះដោយនាវាផងដែរ ដោយនិយាយថា ប្រទេសទាំងនោះ ជំរុញមនុស្សឆ្លងសមុទ្រទៅកាន់ទឹកដីអឺរ៉ុប ដែលពេលខ្លះក្រុមសប្បុរសធម៌បានច្រានចោល៕
