ពោធិ៍សាត់៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តពោធិ៍សាត់ បានបន្តសហការជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំត្រពាំងជង ធ្វើការផ្តល់សេវាពិនិត្យសុខភាពបឋម និងផ្តល់ថ្នាំពេទ្យ ជូនដល់ប្រជាពលរដ្ឋមកពីបណ្តាលភូមិនានា ក្នុងឃុំត្រពាំងជង ស្រុកបាកាន ។
បើតាមឯកឧត្តម អ៊ឹង ឌីប៉ូឡា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាលឃុំត្រពាំងជង បានឱ្យដឹងថា នេះជាលើកទី២ហើយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ បានចុះមកពិនិត្យសុខភាពបឋម និង ផ្តល់ល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងឃុំត្រពាំងជង សរុបបានចំនួន១០៣៤នាក់ ក្នុងរយៈពេល៣ថ្ងៃ នៅ៣ទីតាំងផ្សេងគ្នា គឺនៅវត្តបាកានចំនួន៤០២នាក់ នៅវត្តធម្មយុត្តចំនួន៤០៤នាក់ និងវត្តពិតត្រង់បានចំនួន២២៨នាក់ ។
គួរឲ្យដឹងដែរថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលចុះមកពិនិត្យព្យាបាលជំងឺបឋមដោយឥតគិតថ្ងៃ ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកបាកាន ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើម និងឧបត្ថម្ភដោយ ឯកឧត្តម កែវ រតនៈ និងសម្របសម្រួលដោយឯកឧត្តមបណ្ឌិត ទី នរិន្ទ ៕







