ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលភ្នែក-ត្រចៀកឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅស្រុកប្រាសាទសំបូរ

2024/06/10 02:22:27 am        387

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីអង្គការមនុស្សធម៌នៃក្តីស្រលាញ់ របស់ប្រទេសសិង្ហបុរី មូលនិធិចក្ខុខ្មែរ និងអង្គការផ្តល់នូវក្តីសង្ឃឹម កម្ពុជា រួមជាមួយក្រុមយុវជនស្ម័គ្រចិត្តធនាគារជាតិនៃកម្ពុជា ចុះពិនិត្យ និងព្យាបាលភ្នែក-ត្រចៀក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

 លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងពិធីចុះពិនិត្យ និងព្យាបាលភ្នែក-ត្រចៀក នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២៤ នេះថា រាជរដ្ឋាភិបាល កម្ពុជា ដែលមានអាយុ៩ខែ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអ្នកបន្តមរតកដឹកនាំ ក្រោមដំបូល សន្តិភាពពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាននិងកំពុងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ និងបន្តយក ចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើវិស័យសំខាន់ៗនានា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្នុងនោះមានយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាល ទី១ និងវិស័យអាទិភាពចំនួន៦ទៀត ដែលជាផែនទីចង្អុលផ្លូវសម្រាប់ការកសាង ការពារ និងអភិវឌ្ឍមាតុភូមិ។ ជាក់ស្តែងក្នុងរយៈ ពេល ៩ខែកន្លងទៅនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយអ្នកជំនាន់ថ្មី សម្រេចបានសមិទ្ធផលជាផ្លែផ្កាយ៉ាងច្រើនគួរឱ្យសម្គាល់។

ដោយឡែកវិស័យសុខាភិបាល ដែលជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង៦របស់រាជរដ្ឋាភិបាល បានកំពុង បន្តពង្រឹងទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលបំណងពង្រឹងសុខមាលភាពប្រជាពលរដ្ឋ ឆ្ពោះទៅការគ្របដណ្តប់សុខភាពជា សកល តាមរយៈការពង្រីកសេវាសុខាភិបាលរហូតដល់ទៅ៧ថ្ងៃក្នុង២៤ម៉ោង នៅតាមបណ្តាមន្ទីរពេទ្យ និងមណ្ឌលសុខភាព, ការដាក់ សម្ពោធមន្ទីរពេទ្យបង្អែកនៅសៀមរាប (មន្ទីរពេទ្យបង្អែកប្រចាំតំបន់) ដែលអាចទទួលព្យាបាលអ្នកជំងឺធ្ងន់ធ្ងរ មកពីខេត្តនៅក្បែរនោះ, ការពង្រឹងសមត្ថភាព និងគុណភាពគ្រូពេទ្យ និងបរិក្ខារពេទ្យនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព, និងការបំពាក់ប្រព័ន្ធអ៊ិនធើ ណែត សម្រាប់ក្រុមគ្រូពេទ្យនៅតាមបណ្តាខេត្ត អាចទាក់ទងពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យនៅភ្នំពេញជាដើម។

លោកជំទាវបណ្ឌិត លើកឡើងបន្តថា ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍នេះ បេសកកម្មមនុស្សធម៌ ដែលធនាគារជាតិនៃកម្ពុជា បាននិងកំពុងប្រឹងប្រែងផ្តល់ជូនប្រជាពលរដ្ឋនៅពេលនេះ ជាការចូលរួមចំណែក ក្នុងការធ្វើឱ្យសុខមាលភាពភ្នែក-ត្រចៀករបស់ប្រជា- ពលរដ្ឋកាន់តែប្រសើរឡើង ដើម្បីអាចមានលទ្ធភាពចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចកាន់តែសកម្មថែមទៀត ដែលជាផលវិជ្ជមានទៅ ដល់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ ជាក់ស្តែងថ្ងៃនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសរុបប្រមាណ ៣៥រូប មកពីអង្គការ មនុស្សធម៌នៃក្តីស្រលាញ់ របស់ប្រទេសសិង្ហបុរី, មូលនិធិចក្ខុខ្មែរ, និងអង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា រួមជាមួយក្រុមយុវជនស្ម័គ្រចិត្ត ធនាគារជាតិនៃកម្ពុជា ៥០ រូប សរុបប្រមាណ ៨៥ រូប បានមកដល់ទឹកដីស្រុកប្រាសាទសំបូរ ដើម្បីផ្តល់ជូនការពិនិត្យ និងព្យាបាល ភ្នែក-ត្រចៀកដោយឥតគិតថ្លៃ ជូនលោកតា លោកយាយ ពូ មីង និងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកប្រាសាទសំបូរ សរុបប្រមាណជាង ១ ៤០០ នាក់ ឬច្រើនជាងនេះ ដើម្បីទទួលបានពិនិត្យ និងព្យាបាលសេវាទាំងនេះ។

សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ ២០១៧ មកដល់បច្ចុប្បន្ននេះ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តជំនាញ ខាងភ្នែក-ត្រចៀកជាច្រើនទាំងក្នុងស្រុក និងបរទេសដូចជា មកពីមូលនិធិចក្ខុខ្មែរ, មូលនិធិរក្សាកុមារអង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា, ក្រុមគ្រូពេទ្យជំនាញមកពីចក្រភពអង់គ្លេស, ប្រទេសអាល្លឺម៉ង់, និងអង្គការជំនួយមនុស្សធម៌សុខភាពអូស្តា្រលី ដែលបានមកបំពេញ បេសកកម្មពិនិត្យ និងព្យាបាល ភ្នែកនិងត្រចៀក ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ បានប្រមាណជាង ៦ពាន់នាក់ ហើយទទួលបាន ជោគជ័យយ៉ាងត្រចះត្រចង់ ប្រកបដោយភាពរីករាយ និងស្នាមញញឹមប្រកបដោយក្តីសង្ឃឹម៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        109
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        100
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm